- 2021-08-07 01:00:00
- កីឡាផ្សេងៗ
ប្រណាំងកង់នៅប្រទេសរូម៉ានី កម្រិតអន្តរជាតិផ្ដល់អត្ថប្រយោជន៍ច្រើនដល់កីឡាករកម្ពុជា
- 2021-08-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រណាំងកង់នៅប្រទេសរូម៉ានី កម្រិតអន្តរជាតិផ្ដល់អត្ថប្រយោជន៍ច្រើនដល់កីឡាករកម្ពុជា
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន ថាការចូលរួមប្រកួតប្រណាំងកង់កម្រិតអន្តរជាតិ ២.១ នៅប្រទេសរូម៉ានី នេះគឺផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់កីឡាករជម្រើសជាតិកម្ពុជាទាំង៣រូប។
លោក នូ ចំរើន អគ្គលេខាធិការខាងសហព័ន្ធខាងលើនេះបានឲ្យដឹងថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា៣រូបដែលកំពុងហ្វឹកហាត់នៅប្រទេសបារាំងនេះគឺបានចូលរួមប្រកួតកម្មវិធី Tour of Szeklerland នៅប្រទេសរូម៉ានី។
ការប្រណាំងកម្រិតពិភពលោក ២.១ នេះគឺពិតជាមានសារសំខាន់ណាស់ចំពោះពួកគេ ព្រោះបានដកស្រង់បទពិសោធបន្ថែម បានវាស់ស្ទង់សមត្ថភាពនៃការបោះជំរំហ្វឹកហាត់នៅបារាំងកន្លងទៅប៉ុន្មានខែនេះ។ ចំពោះការហ្វឹកហាត់ និងបទពិសោធប្រកួតនានានេះជាការពង្រឹងសមត្ថភាពឆ្ពោះទៅការត្រៀមចូលរួមនៅព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម និងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ២០២៣។
បញ្ជាក់ដែរថា ក្រុមកីឡាករទោចក្រយានកម្ពុជា៣រូបឥលូវកំពុងធ្វើការហ្វឹកហាត់នៅប្រទេសបារាំងចំនួន៣ខែ។ ក្រុមកីឡាករ៣រូបនេះក៏បានចូលរួមប្រកួតកម្មវិធីនានាផងដែរកន្លងទៅនេះ ហើយឥលូវកំពុងចូលរួមកម្មវិធី Tour of Szeklerland នៅប្រទេសរូម៉ានី ដែលធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ ៧ខែសីហា ២០២១ នេះ។ ប្រទេសចូលរួមប្រកួតកម្មវិធីនេះមាន១១ផ្សេងៗគ្នា៕ អត្ថបទកែសម្រួលពី Cambodia SEA GAMES