- 2021-08-05 06:59:44
- កីឡាផ្សេងៗ
អាសូរណាស់! កីឡាការិនីថ្នាលអត្តពលកម្មធ្លាក់ខ្លួនឈឺ៧ខែប្ដូររូបរាងស្ទើរមើលមិនស្គាល់
- 2021-08-05 06:59:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរណាស់! កីឡាការិនីថ្នាលអត្តពលកម្មធ្លាក់ខ្លួនឈឺ៧ខែប្ដូររូបរាងស្ទើរមើលមិនស្គាល់
ចន្លោះមិនឃើញ
កីឡាការិនីថ្នាលផ្នែកអត្តពលកម្ម បែន សីហា ធ្លាក់ខ្លួនឈឺប្រហែល ៦-៧ខែមកនេះផ្លាស់ប្ដូររូបរាងទៅជាស្គមមើលសឹងតែមិនស្គាល់ និងកំពុងជួបបញ្ហាខ្វះខាតក្នុងការព្យាបាលជំងឺ។
កីឡាការិនី បែន សីហា បានឲ្យដឹងថា នៅពេលនេះរូបគេគឺមានជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ និងរលាកឆ្អឹងថ្ពាល់។ ជំងឺនេះកើតមានតាំងពីខែ១-២មកម្ល៉េះ និងបានព្យាបាលមកដែរប៉ុន្តែមិនជាបានត្រឹមធូរប៉ុណ្ណោះ។
កីឡាការិនីវ័យក្មេង និងមានសមត្ថភាពរូបនេះបន្ថែមទៀតថា ឥលូវរូបនាងមានការខ្វះខាតក្នុងការបន្តព្យាបាលផងដែរ ដូច្នេះសំណូមពរដល់មហាជនដែលមានចិត្តសប្បុរសសូមជួយខ្លួនផងដើម្បីជាសះស្បើយបានទៅហ្វឹកហាត់ និងប្រកួតជូនប្រទេសជាតិវិញ។
រំលឹកដែរថា បែន សីហា ជាកីឡាការិនីថ្នាលរបស់សហព័ន្ធអត្តពលកម្មស្ម័គ្រចិត្ត។ កីឡាការិនីរូបនេះក៏ជាម្ចាស់មេដាយកីឡាជាតិលើកទី២ ផងដែរនាឆ្នាំ ២០១៨។ នេះជាលេខទូរសព្ទរបស់ បែន សីហា 061 556 570 និងហ្វេសបុក Ben Seyha៕