- 2021-07-29 09:47:09
- កីឡាផ្សេងៗ
ភ្លេចៗពហុកីឡដ្ឋានមរតតេជោបញ្ចប់រួចរាល់ខែសីហា ប៉ុន្តែមិនទាន់អាចធ្វើរឿងបាននេះទេ...
- 2021-07-29 09:47:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លេចៗពហុកីឡដ្ឋានមរតតេជោបញ្ចប់រួចរាល់ខែសីហា ប៉ុន្តែមិនទាន់អាចធ្វើរឿងបាននេះទេ...
ចន្លោះមិនឃើញ
ឯកឧត្ដម វ៉ាត់ ចំរើន នៅខែសីហា ២០២១ នេះការសាងសងពហុកីឡដ្ឋានមរតតេជោគឺរួចរាល់ក្នុងខែសីហានេះហើយ ប៉ុន្តែពីធីទទួល ឬពិធីដាក់ឲ្យប្រើប្រាស់ធ្វើនៅពេលណា ធ្វើធំកម្រិតណាមិនទាន់ដឹងទេ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ចំពោះពហុកីឡដ្ឋានមរតកតេជោ នឹងសាងសង់រួចនៅខែសីហានេះ។ ចំពោះពិធីទទួល និងដាក់ឲ្យប្រើប្រាស់នោះ CAMSOC មានកញ្ចប់ផែនការរួចរាល់ផងដែរ ប៉ុន្តែត្រូវដាក់ស្នើរសុំទៅរាជរដ្ឋាភិបាលសិនអនុញ្ញាតឲ្យធ្វើក្នុងកម្រិតធំប៉ុណ្ណានៅអំឡុងពេលកូវីដនេះ។
អគ្គលេខាធិការខាងលើបន្ថែមទៀតថា បើតាមគម្រោងពីមុនសម្ដចតេជោ មានប្រសាស៍ថានឹងមានការប្រកួតកីឡាមិត្តភាពកម្ពុជា-ចិន ជាច្រើនប្រភេទដើម្បីជាការអបអរពិធីបើកសម្ពោធនេះ។ ដោយបញ្ហាកូវីដ មិនទាន់ស្រាកស្រាន ដូច្នេះការរៀបចំនឹងត្រូវធ្វើនៅពេលណាមួយសមស្រប និងធ្វើលក្ខណៈអស្ចារ្យបែបណានៅមិនទាន់អាចបញ្ជាក់នោះទេ។
អ្នកជំនាញខាងកីឡារូបនេះបន្តលើកឡើងថា យ៉ាងណាប្រមុខថ្នាក់ដឹកនាំ និងគ្រប់ស្ថាប័នពាក់ព័ន្ធនឹងព្យាយាមស្វែងរកវិធីក្នុងការរៀបចំឲ្យគក្រឹគគ្រែង ឱឡារិកដើម្បីផ្សព្វផ្សាយមហាជន និងបរទេសបានដឹងថាកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេម ២០២៣។
រំលឹកដែរថា ពហុកីឡដ្ឋានមរតកតេជោ គឺសាងសងសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ពហុកីឡដ្ឋានដ៏ធំនេះចាប់ផ្ដើមសាងសង់ជាដំណាក់កាលៗចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ៕
វីដេអូ៖