• 2021-07-26 01:46:37
  • កីឡា​ផ្សេង​ៗ

មិន​គួរ​ឱ្យ​ជឿ ​ក្រុម​បាល់​បោះ​អាមេរិក ​ចាញ់​បារាំង ​បើក​ឆាក​អូឡាំពិក​

  • 2021-07-26 01:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់​បោះ​សហរដ្ឋ​អាមេរិក ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​ក្រុម​បារាំង ​ក្នុង​លទ្ធផល ​៨៣-៧៦ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​អូឡាំពិក​ក្នុង​ពូល A ​។ ​

ក្រុម​អាមេរិក ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​៣​ដង​មក​ហើយ​នៅ​អូឡាំពិក ​បាន​មក​ប្រកួត​នៅ​ជប៉ុន​នេះ​យឺត​បន្តិច ​ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​បាន​ដក​ខ្លួន ​ខ្លះ​មាន​របួស ​និង​ខ្លះ​ទៀត​កើត​ជំងឺ​កូវីដ​១៩។ កត្តា​បាត់​សមាជិក​ជា​ច្រើន​នាក់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ប្រកួត​បើក​ឆាក​មិន​ល្អ​នោះ​ទេ ដោយ​ចាញ់​ក្រុម​បារាំង​ក្នុង​លទ្ធផល ៨៣-៧៦ ក្នុង​ពូល A ។

​នេះ​ជា​ការ​បរាជ័យ​បើក​ឆាក​លើក​ដំបូង​សម្រាប់​ក្រុម​បាល់​បោះ​អាមេរិក ​ចាប់​តាំង​ពី​អូឡាំពិក​នៅ​ឆ្នាំ​២០០៤​មក។ ខណៈ​ដែល​ក្រុម​មួយ​នេះ ​ពោរពេញ​ដោយ​កីឡាករ​មាន​សមត្ថភាព​កន្លង​មក ​ហើយ​អាច​និយាយ​បាន​ថា​ជា​ប្រទេស​ស្ដេច​បាល់​បោះ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់