• 2021-07-20 08:23:14
  • កីឡា​ផ្សេង​ៗ

ប៉ែន សុគង់​ ការ​ចេញ​ទៅ​ប្រកួត​អូឡាំពិក​បង្ហាញ​ពី​ការ​រួម​គ្នា​ជា​សកល​ប្រឆាំង​និង​ជំងឺ​កូវីដ​

  • 2021-07-20 08:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អត្តពលកម្ម​របស់​កម្ពុជា​ ប៉ែន​ សុគង់​ ថា​ការ​ចេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ទីក្រុង​តូក្យ​ ប្រទេស​ជប៉ុន​ លើក​នេះ​គឺ​មាន​អត្ថន័យ​ច្រើន​ក្នុង​នោះ​ក៏​ជា​ការ​រួមគ្នា​ជាសកល​លោក​ប្រឆាំង​កូវីដ ​១៩។​

កីឡាករ ប៉ែន សុគង់

កីឡាករ​ ប៉ែន​ សុគង់​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​វិស័យ​កីឡា​អត្តពលកម្ម​របស់​ប្រទេស​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នេះ។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ ការ​ចូលរួម​នេះ​បង្ហាញ​ថា​ទោះ​អំឡុង​ជំងឺ​កូវីដ​ បែប​នេះ​ក្ដី​ប្រទេស​នានា​លើ​សកលលោក​ក៏​នៅ​តែ​អាច​លេង​កីឡា​បាន​ និង​បន្ត​ប្រឆាំង​ជំងឺ​មួយ​នេះ។​

កីឡាករ​រត់​ប្រណាំង​ឆ្នើម​របស់​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ រូប​គេ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ប្រទេស​ជាតិ​ក៏​ដូច​ជា​ការ​បង្ហាញ​ពី​សក្ដានុពល​លើ​ប្រភេទ​កីឡា​មួយ​នេះ​ផង​ដែរ។​

ប្រតិភូ និង​អត្តពលិកកម្ពុជា

រំលឹក​ដែរ​ថា​ កីឡាករ​ ប៉ែន​ សុគង់​ នឹង​ត្រូវ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​វិញ្ញាសា​រត់​ល្បឿន​ ១០០ម៉ែត្រ។​ ប្រទេស​កម្ពុជា​បញ្ជូន​២ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ប្រទេស​ជប៉ុន​ ២០២០​ ដែល​លើក​ពេល​មក​ធ្វើ​ ២០២១ ។​ ការ​ប្រកួត​អូឡាំពិក​ ទីក្រុង​តូក្យូ​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៣​ កក្កដា​ ដល់​ ៨​ សីហា​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់