• 2021-07-15 07:37:29
  • កីឡា​ផ្សេង​ៗ

អត្តពលិក​កម្ពុជា​ត្រូវ​ប្រកួត​អូឡាំពិក​នៅ​ជប៉ុន​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ទី២០​ កក្កដា​ ២០២១

  • 2021-07-15 07:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្តពលិក​កម្ពុជា​៣រូប​ នឹង​ត្រូវ​ទៅ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី២០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ សប្ដាហ៍​ក្រោយ​នេះ​ហើយ​ដើម្បី​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ កីឡា​អូឡាំពិក​ តូក្យូ​ ២០២០។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

នេះ​បើ​តាម​លោក​ ញ៉ាន​ សុខវិសាល​ នាយរង​បេសកកម្ម​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ កីឡា​ការិនី​ហែល​ទឹក២រូប​ និង​កីឡាករ​អត្តពលកម្ម​១រូប​ ប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នាយ​បេសកកម្ម​ លោក​ស្រី​វេជ្ជបណ្ឌិត​ ហួត​ ចាន់ធានី​ និង​រួប​ទាំងលោក​ផ្ទាល់​នឹង​ត្រូវ​ចេញ​ទៅ​ប្រទេស​ជប៉ុន​សប្ដាហ៍​ក្រោយ​នេះ​ហើយ។​

កីឡាករ​ កីឡា​ការិនី​កម្ពុជា​ទៅ​ដល់​ជប៉ុន​ក៏​មិន​ទាន់​ដល់​ពេល​ប្រកួត​នោះទេ ពោលត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃទី១​ ខែ​សីហា។​ បន្ទាប់​ពី​ប្រកួត​ចប់ហើយ​នោះ​ប្រតិភូ​រួម​ទាំង​អត្តពលិក​កម្ពុជា​នឹង​វិល​ត្រលប់​មក​វិញ​ភ្លាម​ដោយ​មិន​ចាំ​រហូត​ដល់​ពិធី​បិទ​កម្មវិធី​អូឡាំពិក​នោះ​ទេ ព្រោះ​កត្តាសុវត្ថិភាព និង​ជើងហោះហើរផង។​

រូបភាព CAMSOC

កីឡាករ​ កីឡា​ការិនី​ហែលទឹក​ ២រូប​នឹង​ត្រូវ​លេង​លើ​វិញ្ញាសា​ ៥០ម៉ែត្រ​សេរី​ ចំណែក​កីឡាករ​អត្តពលកម្ម​នឹង​ត្រូវ​លេង​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ​ ១០០ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ ២០២០​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់