• 2021-07-14 08:32:34
  • កីឡា​ផ្សេង​ៗ

ឱកាស​ល្អ​មក​ដល់​ទៀត​ហើយ​អ្នក​ពូកែ​គូរ​រូប​អាច​ចូលរួម​ប្រកួត​ «រចនា​ភ្លើង​គប់​ មេដាយ​ស៊ីហ្គេម-បារ៉ាហ្គេម​ ២០២៣»​

  • 2021-07-14 08:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ចំពោះ​អ្នក​ដែល​ពូកែ​គូរ​រូប​ចង់​ចូលរួម​ជា​ស្នាដៃ​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម​ ២០២៣​ អាច​ចូល​រួម​ប្រឡង​​ «រចនា​ភ្លើង​គប់​ មេដាយ​ស៊ីហ្គេម-បារ៉ាហ្គេម​ ២០២៣»​ ដែល​ធ្វើ​ឡើង​ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ។​

ម្ចាស់ជយលាភីជាប់ ស្នាដៃ Logo និង Mascot

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ខែ​ក្រោយ​នេះ​នឹង​បើក​ការ​ប្រកួត​ប្រឡង​ស្នាដៃ​ នៃ​ការ​រចនា​ភ្លើង​គប់​ រចនា​មេដាយ​ស៊ីហ្គេម-​បារ៉ាហ្គេម​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ អគ្គលេខាធិការ​ខាង​លើ​នេះ​អំពាវនាវ​ដល់​មហាជន​ យុវជន​ដែល​មាន​សមត្ថភាព​ក្នុង​ការ​គូរ​រូប​នេះ​ចូលរួម​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ CAMSOC​ មាន​ជម្រើស​កាន់​តែ​ច្រើន ​និង​សម្រិតសម្រាំង​បាន​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក​ សម្រាប់​រួម​ដំណើរ​ឆ្ពោះ​ទៅ​ឲ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ។​

ស្នាដៃ Logo និង Mascot ដែលជាប់លើកមុន(CAMSOC)

បញ្ជាក់​ដែរ​ថា​ ការ​ប្រឡង​ស្នាដៃ​ «រចនា​ភ្លើង​គប់​ មេដាយ​ស៊ីហ្គេម-បារ៉ាហ្គេម​ ២០២៣»​ នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ហើយ​ ចំពោះ​រយៈពេល​គឺ​រហូត​ដល់​៤ខែ​ផង​ដែរ។​ អ្នក​ដែល​ជាប់​ជយលាភី​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ និង​សារប្រយោជន៍​ក៏​ដូច​ជា​ការ​ផ្ដល់​ជា​កិត្តិយស​ផ្សេងៗ​ទៀត​ផង៕​

ស្នាដៃ Logo និង Mascot ដែលជាប់លើក​មុន(CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់