• 2021-07-14 02:44:35
  • កីឡា​ផ្សេង​ៗ

គង់​ ម៉ូណាមិថុរ៉ា ​ចែករំលែក​បទ​ពិសោធ​​អំឡុង​ផ្ទុះកូវីដ ​និង​ការនឹក​រលឹក​សិស្ស​ធ្លាប់​ហាត់​ជុំ​គ្នា

  • 2021-07-14 02:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជំនួយ​កីឡា​ហាប់គីដូ​ លោក​ គង់​ ម៉ូណាមិថុរ៉ា​ អំឡុង​ផ្ទុះ​កូវីដ​ នេះ​គឺ​បន្ត​ហ្វឹកហាត់​ខ្លួន​ឯង​នៅ​ផ្ទះ​ និង​មាន​ចិត្ត​នឹក​រលឹក​សិស្ស​ជា​ខ្លាំង​ព្រោះ​ធ្លាប់​បង្ហាត់​បង្រៀន​ជុំ​គ្នា​ ធ្លាប់​ជួប​មុខ​គ្នា​ជានិច្ចកាល​។​

លោក​ គង់​ ម៉ូណាមិថុរ៉ា បង្ហាញស្នៀត

លោក​ គង់​ ម៉ូណាមិថុរ៉ា​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​ និង​បិទ​ខ្ទប់​កន្លង​ទៅ​នេះ​គឺ​ពិត​ជា​លំបាក​ជា​ពិសេស​ផ្លូវ​អារម្មណ៍​តែ​ម្ដង​ ពោល​ធ្លាប់​បាន​ចេញ​ទៅ​បង្ហាត់​សិស្ស​ផ្សេងៗ​ដល់​ឥលូវ​ត្រូវ​អាក់ខាន​បែប​នេះ​ធុញថប់​ខ្លះៗ​ដែរ។​

គ្រូ​ជំនួយ​របស់​សហព័ន្ធ​កីឡា​ហាប់គីដូ​ រូប​នេះ​បន្ថែម​ទៀត​ថា​ អំឡុង​ពេល​កូវីដ​នេះ​ដែរ​លោក​ក៏​នៅ​តែ​ឆ្លៀត​ហ្វឹកហាត់​ខ្លួន​ឯង​ដើម្បី​រំលឹក​ក្បាច់​ស្នៀត​នានា​ ប៉ុន្តែ​មិន​សូវ​បាន​ល្អ​ដូច​ជា​ការ​ហាត់​មាន​គ្នា​នោះ​ទេ​ ព្រោះ​ហាប់គីដូ​ភាគ​ច្រើន​ត្រូវ​ការ​ហាត់​មាន​ដៃគូ។​ យ៉ាងណា​លោក​អំពាវនាវ​ឲ្យ​គ្រប់​គ្នា​ហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព​ល្អ​ប្រសើរ។​

លោក​ គង់​ ម៉ូណាមិថុរ៉ា

គ្រូ​វ័យ​ក្មេង​របស់​សហព័ន្ធ​ខាង​លើ​ សង្ឃឹម​ថា​ស្ថានភាព​ជំងឺ​កូវីដ​នឹង​ឆាប់​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នេះ​ ដើម្បី​មាន​ឆាប់​បាន​បង្ហាត់​បង្រៀន​សិស្ស​ហាប់គីដូ​ដូច​មុន​វិញ។​ លោក​បាន​ផ្ដាំផ្ញើ​ដល់​សិស្ស​គុន​ហាប់គីដូ​ទាំង​អស់​សូម​ឆ្លៀត​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​ដើម្បី​មាន​សុខភាព​ល្អ​ និង​រំលឹក​ស្នៀត​ពី​មុនៗ​ផង។​

លោក​ គង់​ ម៉ូណាមិថុរ៉ា ពេលបង្ហាត់

រំលឹក​ដែរ​ថា​ បន្ទាប់​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ​ មក​កម្ពុជា​មាន​ស្ថានភាព​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ពោល​មាន​អ្នក​ឆ្លង​មួយ​ៗ​ថ្ងៃ​ក្នុង​ចំនួន​ច្រើន​ និង​មាន​អ្នក​ស្លាប់​ជា​បន្តបន្ទាប់។​ ចំណែក​ខាង​កីឡា​វិញ​ត្រូវ​បាន​ផ្អាក​សកម្មភាព​ផ្សេងៗ​ និង​ការ​ជួបជុំ​ហ្វឹកហាត់​ផង​ដែរ។​ លោក​ គង់​ ម៉ូណាមិថុរ៉ា ​ជា​គ្រូ​ជំនួយ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៕​

សិស្សគុនហាប់គីដូ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់