• 2021-07-13 08:42:11
  • កីឡា​ផ្សេង​ៗ

ការ​លើក​ពេល​ស៊ីហ្គេម​ នៅ​វៀតណាម​ ទៅ​ឆ្នាំ​២០២២​ មិន​ប៉ះពាល់​ការ​ធ្វើ​កីឡា​ជាតិ​ទេ

  • 2021-07-13 08:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លើក​ពេល​ដោយ​មិន​បាន​ព្រាងទុក​របស់​ម្ចាស់​ផ្ទះ​វៀតណាម​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​ ២០២១​ នេះ​គឺ​មិន​ប៉ះពាល់​ដល់​គម្រោង​ធ្វើ​កីឡា​ជាតិ​របស់​កម្ពុជា​ នៅ​ឆ្នាំ​២០២២​ នោះ​ទេ។​

ការប្រកួតកីឡាជាតិ​កន្លងទៅ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ការ​លើក​ពេល​ដោយ​មិន​បាន​ព្រាង​ទុក​របស់​ម្ចាស់​ផ្ទះ​វៀតណាម​ នេះ​គឺ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ផែនការ​សកម្មភាព​កីឡា​របស់​កម្ពុជា​នោះ​ឡើយ។​ ពោល​ផែនការ​បង្កើត​កីឡា​ជាតិ​ក្នុង​ឆ្នាំ​ ២០២២ ​គឺ​នៅ​តែ​ដដែល​ដោយ​គ្រាន់​តែ​ចាំ​មើល​ការ​កំណត់​ថ្ងៃ​ស៊ីហ្គេម​ ច្បាស់លាស់​របស់​ម្ចាស់​ផ្ទះ​វៀតណាម​សិន​ទើប​ NOCC​ រួម​ទាំង​ក្រសួង​អប់រំ​ សម្រេច​ថា​ធ្វើ​កីឡា​ជាតិ​នៅ​ពេល​ណា​វិញ។​

ការប្រកួតកីឡាជាតិ​កន្លងទៅ

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩​ ម្ចាស់​ផ្ទះ​វៀតណាម​ ត្រូវ​លើក​ពេល​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ ចុង​ឆ្នាំ​នេះ​ទៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២​វិញ។​ ចំពោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២​ នេះ​គម្រោង​ធ្វើ​សកម្មភាព​កីឡា​ជា​ច្រើន​ដូច​ជា​កីឡា​ជាតិ​ Pre Sea Games​ ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី