• 2021-07-06 08:05:24
  • កីឡា​ផ្សេង​ៗ

ឃឿន​ ប៊ុនពេជ្រមរកត​ មិន​នឹកស្មាន​ខ្លួន​អាច​ទៅ​លេង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន​

  • 2021-07-06 08:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វ័យ​ ១៥​ឆ្នាំ​ ឃឿន​ ប៊ុនពេជ្រមរកត​ មាន​អារម្មណ៍​រំភើប​ និង​នឹកស្មាន​មិន​ដល់​ថា​អាច​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ដ៏​ធំ​៤ឆ្នាំ​ម្ដង​ អូឡាំពិក​ ២០២០​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

ឃឿន​ ប៊ុនពេជ្រមរកត​ (រូបភាព CAMSOC)

ឃឿន​ ប៊ុនពេជ្រមរកត​ បាន​ឡើង​ថា​ វា​ពិត​ជា​រំភើប​ណាស់​ដែល​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ប្រទេស​ជប៉ុន​នេះ។​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ប្ដេជ្ញា​នឹង​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ បង្កើន​សមត្ថភាព​ និង​សិទ្ធ​ផល​ឲ្យ​រឹតតែ​ល្អ​ជាង​មុន។​

កីឡា​ការិនី​វ័យ​១៥​ឆ្នាំ​រូប​នេះ​ដាក់​គោលដៅ​បន្ត​ទៀត​ដែរ​ក្នុង​ការ​ប្រឹង​ហ្វឹកហាត់​ឲ្យ​ជាប់​ជម្រើស​ក្នុង​ចំណោម​១០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​ ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ ទាំង​នៅ​វៀតណាម​ និង​២០២៣​ កម្ពុជា​ធ្វើ​ម្ចាស់​ជា​ដើម។​

មេដាយអូឡាំពិកនៅជប៉ុន

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ ឃឿន​ ប៊ុនពេជ្រមរកត​ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ជ្រើសរើស​ឲ្យ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ជំនួស​កីឡា​ការិនី​ ខ្មែរ-អាមេរិក ម៉ីលី តានមីននិក។​ ការ​ផ្លាស់ប្ដូរ​នេះ​ដែរ​គឺ​ដោយ​សារ​តែ​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ​ (FINA)​ ស្នើ​ឲ្យ​បញ្ជូន​បេក្ខភាព​ដែល​មាន​លក្ខខណ្ឌ​សមស្រប​ក្នុង​ការ​កំណត់។​ ឃឿន​ ប៊ុនពេជ្រមរកត​ និង​កីឡាករ​ ហែម​ ប៉ុច​ នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ ៥០​ម៉ែត្រ​សេរី៕​ អត្ថបទ​កែសម្រួល​ពី​ Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់