- 2021-06-24 08:44:49
- កីឡាផ្សេងៗ
អតីតអត្តពលិកអូឡាំពិក លើកទឹកចិត្តប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព
- 2021-06-24 08:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអត្តពលិកអូឡាំពិក លើកទឹកចិត្តប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព
ចន្លោះមិនឃើញ
អតីតអត្តពលិកអូឡាំពិក២រូប ហែមថុន វិទិនី និង ស៊ន សៀវម៉ី បានផ្ញើសារលើកទឹកដល់ពលរដ្ឋទាំងអស់ឲ្យលេងកីឡាដើម្បីទទួលបានសុខភាពល្អនាឱកាសថ្ងៃ «Olympic Day»។
កាលពីម្សិលមិញនេះកីឡាការិនីកម្ពុជាទាំង២រូបខាងលើបានចូលរួមក្នុងពិធី «Olympic Day» ដែលធ្វើតាម Online ក្នុងនោះដែរមានជាសកម្មភាពហាត់ប្រាណខ្លះៗសម្រាប់ពលរដ្ឋយកទៅរៀនធ្វើតាមផងដែរ។
ក្រៅតែពីធ្វើសកម្មភាពហាត់កីឡាហើយនោះ សៀវម៉ី និង វិទិនី ក៏បានលើកទឹកឲ្យគ្រប់គ្នាចាប់យកការហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អមាំមួនផងដែរជាពិសេសអំឡុងកូវីដ ដែលម្នាក់ៗភាគច្រើននៅផ្ទះបែបនេះ។ មួយវិញទៀតកីឡាការិនីល្បីឈ្មោះខាងលើ រំលឹកដល់ការត្រៀមខ្លួន និងការរួមគ្នាធ្វើដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម លើកទី៣២ ក៏ដូចជាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ ខាងមុខទៀតផង។
រំលឹកដែរថា ទិវា «Olympic Day» លើកទី១២៧ នេះកម្ពុជាបានប្រារព្ធធ្វើកាលពីម្សិលមិញនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តាមរយៈ Online ដែលមានកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី និងអតីតកីឡាការិនីហែលទឹក ហែមថុន វិទិនី ចូលរួមផងដែរ៕