• 2021-06-22 08:42:13
  • កីឡា​ផ្សេង​ៗ

ពេល​ទទួល​ទង់​ស៊ីហ្គេម ​កម្ពុជា​នឹង​សម្ដែង​៣ផ្នែក សិល្បៈ ​វប្បធម៌ ​កីឡា​

  • 2021-06-22 08:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ពិធី​ទទួល​ទង់​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ កម្ពុជា​នឹង​លើក​ឡើង​៣ផ្នែក​បញ្ចូល​គ្នា​សម្ដែង​ឲ្យ​សាក​សម​ជា​ប្រទេស​មាន​អរិយធម៌​ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល។​

រូបភាពប្រជុំ​ព្រឹកមិញ (CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ព្រឹក​មិញ​នេះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ដី​ពី​ការ​រៀបចំ​សម្ដែង​ និង​ទទួល​ទង់​ស៊ីហ្គេម​ ២០២១​ ចុង​ឆ្នាំ​នេះ​នៅ​វៀតណាម។​

រូបភាពប្រជុំ​ព្រឹកមិញ (CAMSOC)

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ កម្ពុជា​បាន​ត្រៀម​លម្អិត​នូវ​ផែនការ​រួចរាល់​នៃ​ការ​សម្ដែង​ទាំង​នោះ​រួម​មាន​នឹង​បង្ហាញ​អំពី​សិល្បៈ​ វប្បធម៌​ និង​កីឡា​ជា​ដើម។​ រយៈពេល​១០នាទី​នោះ​នឹង​ធ្វើ​ឲ្យ​គេ​បាន​ស្គាល់​ពី​វប្បធម៌​ ទេសចរណ៍​ ភាព​រីកចម្រើន​ ជា​ពិសេស​ថា​កម្ពុជា​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​នៅ​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

រំលឹក​ដែរ​ថា​ ជា​រៀងរាល់​ថ្ងៃ​អង្គារ​គឺ​គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC)​ តែងតែ​បើក​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ជា​មួយ​គណៈកម្មការ​ផ្សេងៗ​ពិនិត្យ​ការងារ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់