• 2021-06-21 02:26:30
  • កីឡា​ផ្សេង​ៗ

លោក​ស្រី​ ប៉ែន​ ស្រីមុំ​ សម្រេច​បំណង​នាំ​កីឡាករ​កម្ពុជា​ទៅ​ហាត់​នៅ​ប្រទេស​បារាំង

  • 2021-06-21 02:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​ Cambodia Cycling Academy ​ថា​ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​បន្ទាប់​ពី​បាន​សម្រេច​បំណង​ក្នុង​ការ​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទៅ​ហាត់​នៅ​ឯ​ប្រទេស​បារាំង​ថ្មីៗ​នេះ។​

រូបភាពលើផេក Cambodia Cycling Academy​

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ Cambodia Cycling Academy​ បាន​បញ្ជាក់​ថា​កីឡាករ​៣រូប​ រួម​និង​គ្រូ​១រូប​នៅ​ពេល​នេះ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ។​ ជា​មួយ​គ្នា​នោះ​ដែរ​លោក​ស្រី​ ប៉ែន​ ស្រីមុំ​ ដែល​ជា​ជួយ​ជ្រោមជ្រែង​ និង​ទំនុក​បម្រុង​ក្រុម​កីឡាករ​កម្ពុជា​ទៅ​បារាំង​នេះ​ គឺ​មាន​ចិត្ត​រំភើប​ និង​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​សម្រេច​បំណង​ក្នុង​ការ​នាំ​ទៅ​នេះ។​

រូបភាពលើផេក Cambodia Cycling Academy​

ក្រៅ​ពី​នេះ​ប្រធាន​សមាគម​ និង​ស្វាមី​ខាង​លើ​បាន​ជួយ​ឲ្យ​កីឡាករ​កម្ពុជា​បាន​ប្រកួត​ដកស្រង់​បច្ចេកទេស​ជា​មួយ​កីឡាករ​អាជីព​នៅ​ឯ​ប្រទេស​បារាំង​ថែម​ទៀត​ផង​ប៉ុន្មាន​ថ្ងៃ​នេះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​ សហការ​ជា​មួយ​សមាគម​ Cambodia Cycling Academy​ បាន​បញ្ជូន​កីឡាករ​ជម្រើស​ជាតិ​ចំនួន​៣រូប​ និង​គ្រូ​បង្វឹក​១រូប​ទៅ​ហាត់​រយៈពេល​ខ្លី​នៅ​ឯ​ប្រទេស​បារាំង​ដើម្បី​ត្រៀម​ស៊ីហ្គេម​ និង​ការ​ប្រកួត​ផ្សេងៗ​ពេល​ខាង​មុខ៕​

រូបភាពលើផេក Cambodia Cycling Academy​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី