- 2021-06-15 08:51:32
- កីឡាផ្សេងៗ
ស៊ីហ្គេម ២០២៣ នឹងមានអ្នកស្ម័គ្រចិត្តប្រហែល១ម៉ឺននាក់បន្ថែមលើកម្លាំងជំនាញ
- 2021-06-15 08:51:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម ២០២៣ នឹងមានអ្នកស្ម័គ្រចិត្តប្រហែល១ម៉ឺននាក់បន្ថែមលើកម្លាំងជំនាញ
ចន្លោះមិនឃើញ
អគ្គលេខាធិការ CAMSOC ថាកម្លាំងស្ម័គ្រចិត្តគឺមិនអាចខ្វះបានទេ ប្រទេសផ្សេងៗក៏គេធ្វើបែបនេះដែរសម្រាប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជានឹងរើសអ្នកស្ម័គ្រចិត្តប្រហែលខ្ទង់១ម៉ឺននាក់បន្ថែមលើកម្លាំងជំនាញ។
ឯកឧត្ដម វ៉ាត់ ចំរើន លើកឡើងក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ថា ព្រឹកមិញនេះគឺជួបជាមួយប្រធានគណៈកម្មការស្ម័គ្រចិត្ត ឯកឧត្ដម សុខ សប្បាយណា និងលើកឡើងពីផែនការសំខាន់ៗដែលពាក់ព័ន្ធលើកិច្ចការមួយនេះ។
អ្នកជំនាញផ្នែកកីឡាខាងលើនេះបន្ថែមទៀតថា ផ្នែកស្ម័គ្រចិត្តនេះគឺមានផែនការល្អ និងក្បោះក្បាយទាំងវិធីសាស្ត្រជ្រើសរើស វគ្គបំប៉នផ្សេងៗ។ យ៉ាងណាអ្នកស្ម័គ្រចិត្តដែលគ្រោងជ្រើសរើសទាំងនោះនឹងឆ្លងកាត់ការបណ្ដុះបណ្ដាលកិច្ចការងារផ្សេងៗមុនស៊ីហ្គេម ៦ខែដើម្បីយល់ច្បាស់ពីកិច្ចការដែលខ្លួនត្រូវទទួលខុសត្រូវ និងតៀមខ្លួនឲ្យបានល្អក្នុងការទទួលស្វាគមន៍ភ្ញៀវក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។
រំលឹកដែរថា ព្រឹកមិញនេះគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ហៅកាត់ថា CAMSOC បានបើកកិច្ចប្រជុំជាមួយប្រធានគណៈកម្មការស្ម័គ្រចិត្ត។ កិច្ចប្រជុំដឹកនាំដោយឯកឧត្ដម ថោង ខុន អនុប្រធាន CAMSOC ជាមួយឯកឧត្ដម វ៉ាត់ ចំរើន និងឯកឧត្ដម សុខ សប្បាយណា ប្រធានគណៈកម្មការស្ម័គ្រចិត្ត៕