• 2021-06-11 08:26:49
  • កីឡា​ផ្សេង​ៗ

ទី​លាន​វាយ​សី​លំដាប់​លេខ១​ នៅ​កម្ពុជា​សាងសង់​រួចរាល់​បាន​ ៨៥%​ ហើយ​

  • 2021-06-11 08:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​វាយ​សី​លំដាប់​លេខ១​ នៅ​កម្ពុជា​ របស់​ក្រសួង​មហាផ្ទៃ​ដែល​ចំណាយ​ថវិកា​ប្រហែល​ ៣០​ម៉ឺន​ដុល្លារ​បាន​សាងសង់​រួចរាល់​បាន​ ៨៥%​ ហើយ​ពេល​នេះ។​

ឯកឧត្ដម​ ជា​ ប៊ុនហេង (អាវក្រហម)

ឯកឧត្ដម​ ជា​ ប៊ុនហេង អគ្គលេខាធិការ ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា​ តាម​ការ​វាយ​តម្លៃ​ការ​សាងសង់​បាន​ឈាន​ដល់​ ៨៥%​ គិត​ត្រឹម​ថ្ងៃ​ទី១១​ ខែ​មិថុនា​ ២០២១​ នេះ។​

ទីលាន​មួយ​នេះ​គឺ​មាន​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ លំដាប់​លេខ១​ នៅ​កម្ពុជា​ ត្បិត​អី​ហេដ្ឋារចនាសម្ព័ន្ធ​ គ្រឿង​បរិក្ខារ​សាងសង់​ និង​គ្រឿង​បំពាក់​សុទ្ធតែ​មាន​គុណភាព​ខ្ពស់​ដែល​អាច​ធានា​ដល់​ការ​ប្រកួត​កម្រិត​ជាតិ​ អន្តរជាតិ​ទៀត​ផង។​

រូបភាព សហភាពកីឡានគរបាលជាតិកម្ពុជា

រំលឹក​ដែរ​ថា​ ទីលាន​វាយ​សី​របស់​ក្រសួង​មហាផ្ទៃ​នេះ​គឺ​ជា​អំណោយ​របស់​សម្ដេច​ក្រឡាហោម​ ស ខេង។​ ទីលាន​នេះ​គឺ​មាន​ទីតាំង​ក្នុង​អង្គភាព​អង្គរក្ស​ក្រោយ​ព្រះបរមរាជវាំង​ និង​មាន​ទទឹង​ ២០​ម៉ែត្រ​ បណ្ដោយ​ ៤១​ម៉ែត្រ។​ ថវិកា​សាងសង់​គ្រោង​ចំណាយ​ប្រហែល​ ៣០​ម៉ឺន​ដុល្លារ៕​ អត្ថបទកែសម្រួលពីផេក សហភាពកីឡានគរបាលជាតិកម្ពុជា

រូបភាព សហភាពកីឡានគរបាលជាតិកម្ពុជា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់