- 2021-06-10 02:31:35
- កីឡាផ្សេងៗ
សមត្ថភាពលេចធ្លោក្នុងក្រុម កីឡាករប្រណាំងកង់៣រូបមានឱកាសទៅហាត់នៅបារាំងបន្ថែម
- 2021-06-10 02:31:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពលេចធ្លោក្នុងក្រុម កីឡាករប្រណាំងកង់៣រូបមានឱកាសទៅហាត់នៅបារាំងបន្ថែម
ចន្លោះមិនឃើញ
សហព័ន្ធទោចក្រយានកម្ពុជានឹងបញ្ជូនកីឡាករឆ្នើម មានសមត្ថភាពជាងគេ៣រូបទៅហ្វឹកហាត់រយៈពេលខ្លីនៅឯប្រទេសបារាំងឆាប់ៗខាងមុខនេះ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា តាមអ្វីដែលសហព័ន្ធក៏ដូចជាសហគមន៍ប្រណាំងកង់នៅកម្ពុជា រួមទាំងបារាំង បានសម្រេចបញ្ជូនកីឡាករ៣រូបទៅហ្វឹកហាត់ និងប្រកួតដកស្រង់បទពិសោធនៅទីនោះរយៈពេល៣ខែ។
ចំពោះកីឡាករដែលជ្រើសរើសបញ្ជូនទៅនេះគឺសុទ្ធតែជាកីឡាករឆ្នើម មានសមត្ថភាពលេចធ្លោក្នុងក្រុមជម្រើសជាតិនាពេលកន្លងទៅ។ ការចេញទៅហ្វឹកហាត់រយៈពេលខ្លីនេះគឺដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ និង ៣២ នៅកម្ពុជាផងដែរ។
រំលឹកដែរកីឡាករដែលនឹងត្រូវចេញទៅនោះមាន ទី១ គឹម ចាន់ធូ ទី២ សាន ណាម៉ា ទី៣ សាន ណាម៉ូវ រួមទាំងគ្រូ១រូប ខ្លួត ករណី។ ចំពោះការហ្វឹកហាត់នេះគឺនឹងធ្វើឡើងរយៈពេល៣ខែលើប្រភេទផ្នែកកង់គួក Road Bike វិញ្ញាសា Individual mass start និងវិញ្ញាសា Team mass start។ ។ ពួកគេនឹងចាកចេញពីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះហើយ៕