• 2021-06-01 08:49:48
  • កីឡា​ផ្សេង​ៗ

ស្អាត​! អាង​ហែល​ទឹក​តម្លៃ​ប្រហែល​២លាន​ដុល្លារ នៅ​បាត់ដំបង​នឹង​រួចរាល់​ខែ​នេះ​ហើយ​

  • 2021-06-01 08:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាង​ហែល​ទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ​ និង​មាន​តម្លៃ​ប្រហែល​២លាន​ដុល្លារ​ដែល​សាងសង់​នៅ​ទីរួមខេត្ត​បាត់ដំបង​ នឹង​បញ្ចប់​រួចរាល់​នៅ​ចុង​ខែ​មិថុនា​នេះ​ហើយ។​

ទិដ្ឋភាពអាងនៅបាត់ដំបង (រូបភាពផ្ដល់ជូន)

លោក​ ហែល​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ អាង​ហែល​ទឹក​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៅ​ខេត្ត​បាត់ដំបង​គឺ​សាងសង់​រួចរាល់​ប្រហែល​ ៩៥​%​ ហើយ និង​នៅ​សល់​ការងារ​តិចតួច​ប៉ុណ្ណោះ។​ ការ​បំពាក់​គ្រឿង​សំខាន់ៗ​គឺ​រួចរាល់​ហើយ​ ខណៈ​ការ​ដាក់​ទឹក​សាកល្បង​ និង​ការងារ​មួយ​ចំនួន​ទៀត​កំពុង​ធ្វើ​ជា​បន្តបន្ទាប់។​

ទិដ្ឋភាពអាងនៅបាត់ដំបង (រូបភាពផ្ដល់ជូន)

អ្នក​ជំនាញ​ហែល​ទឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​សាងសង់​នេះ​គឺ​ធ្វើ​លឿន​មុន​ការ​កំណត់​ទៅ​ទៀត​ បើ​តាម​គម្រោង​ត្រូវ​បញ្ចប់​អំឡុង​ខែ​សីហា​នោះ​ទេ​ ប៉ុន្តែ​ជាក់ស្ដែង​នឹង​រួច​នៅ​ចុង​ខែ​មិថុនា។​ រំលឹក​ដែរ​ថា​ អាង​ហែល​ទឹក​នៅ​ឯ​ក្រុង​បាត់ដំបង​នេះ​ចាប់​ផ្ដើម​សាងសង់​តាំង​ពី​ពាក់កណ្ដាល​ខែ​សីហា​ ឆ្នាំ​ ២០១៩។​ ចំពោះ​ថវិកា​ដែល​ត្រូវ​ចំណាយ​នោះ​ប្រហែល​២លាន​ដុល្លារ៕​

ទិដ្ឋភាពអាងនៅបាត់ដំបង (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម