• 2021-05-28 09:21:42
  • កីឡា​ផ្សេង​ៗ

ស.ជ.ណ​ ក្រុម​កីឡា​ជម្រើស​ជាតិ​ដែល​ធ្វើ​ការ​រដ្ឋ​អាច​អនុញ្ញាត​មិន​ទៅ​ធ្វើ​ការ​បាន​ និង​នៅ​តែ​ទទួល​ប្រាក់បៀវត្សរ៍​

  • 2021-05-28 09:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស.ជ.ណ​ រដ្ឋាភិបាល​ ដែល​ចេញ​រួចរាល់​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​កីឡាករ​ គ្រូ​បង្វឹក​ ដែល​សព្វ​ថ្ងៃ​ជា​មន្ត្រី​តាម​ស្ថាប័ន​រដ្ឋ​ កម្លាំង​ប្រដាល់​អាវុធ​ និង​ស៊ីវិល​ជា​ដើម​អាច​អនុញ្ញាត​មិន​ទៅ​បំពេញ​ការងារ​បាន​ និង​ទទួល​ប្រាក់បៀវត្សរ៍​រហូត​បញ្ចប់​ស៊ីហ្គេម ​២០២៣។​

ឯកឧត្ដម វ៉ាត់ ចំរើន(រូបភាពCAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ស.ជ.ណ​ ដែល​សម្ដេច​ពិជ័យ​ បាន​ស្នើរទៅ​សម្ដេច​តេជោ​ គឺ​បាន​ចេញ​រាល់​ហើយ​ ក្នុង​នោះ​ក៏​មាន​ចំណុច​មួយ​ដែល​បញ្ជាក់​អំពី​ក្រុម​កីឡា​ជម្រើស​ជាតិ​ គ្រូ​បង្វឹក​ដែល​ជាប់​បំពេញ​ការងារ​រដ្ឋ​ ដូច​ជា​កម្លាំង​ប្រដាល់​អាវុធ​ និង​ស៊ីវិល​ផង​ដែរ។​

ចំណុច​ខាង​លើ​នេះ​ឯកឧត្ដម​ចង់​បញ្ជាក់​ថា​ ដំណាក់​ការ​ត្រៀម​ហ្វឹកហាត់​រយៈពេល​វែង​គឺ​មក​ដល់​ហើយ​ ដូច្នេះ​ការ​ប្រមូល​កម្លាំង​ពិត​ហ្វឹកហាត់​រហូត​ដល់​ស៊ីហ្គេម​ និង​ប៉ារ៉ាហ្គេម​ ២០២៣​ ចាប់ផ្ដើម។​ ចំពោះ​ការ​ហ្វឹកហាត់​ដែល​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ ឬ​ស្តង់ដារ​កីឡា​ ម្នាក់ៗ​ត្រូវ​ហាត់​៨ម៉ោង​ និង​ត្រូវ​សម្រាក​១២​ម៉ោងហេតុ​នេះ​ហើយ​បើ​កីឡាករ​ ឬ​គ្រូ​បង្វឹក​ជាប់​ធ្វើ​ការ​៨ម៉ោង​ហើយ​នោះ​មាន​ន័យ​ថា​ការ​ហាត់​បន្តិច​ចុង​ម៉ោង​បន្តិចបន្តួច​ប៉ុណ្ណោះ។​

កិច្ចប្រជុំរបស់ CAMSOC(រូបភាពCAMSOC)

ហេតុ​នេះ​អ្នក​ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​គឺ​គិត​តែ​ហាត់​មួយ​មុខ​សិន​រហូត​ដល់​បញ្ចប់​ស៊ីហ្គេម​ និង​ ប៉ារ៉ាហ្គេម​ ២០២៣។​ ចំពោះ​ការងារ​ស្ថាប័ន​រដ្ឋ​ តាម​អង្គភាព​ផ្សេងៗ​គឺ​អនុញ្ញាត​អាច​មិន​ទៅ​ធ្វើ​ការ​បាន​ និង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ជា​ធម្មតា​ ខណៈ​ប្រាក់​ឧបត្ថម្ភ​ពេល​ហាត់​ក៏​នៅ​តែ​ទទួល​បាន​ថែម​ទៀត។​ ការ​ធ្វើ​បែប​នេះ​តាម​លំនាំ​ប្រទេស​ផ្សេងៗ​បាន​អនុវត្តន៍​រួច​ហើយ​ ទាំង​នេះ​ក៏​ជា​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខុមាលភាព​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផង​ និង​ឈាន​ទៅ​រកភាពជោគជ័យស៊ីហ្គេម ២០២៣។​

កិច្ចប្រជុំរបស់ CAMSOC(រូបភាពCAMSOC)

រំលឹក​ដែរ​ថា​ ថ្មីៗ​នេះ​សម្ដេច​ពិជ័យ​ ទៀ ​បាញ់​ ប្រធាន​ CAMSOC​ បាន​ស្នើ​ទៅ​សម្ដេច​តេជោ​ ស្ដី​ពីការ​ចាប់​ផ្ដើម​ការ​ហ្វឹកហាត់​ឡើង​វិញ​បន្ទាន់​ និង​កិច្ចការ​ពិសេសៗ​មួយ​ចំនួន​ទាក់ទង​ទៅ​និង​ការ​ហាត់​ត្រៀម​ ឬ​សកម្មភាព​ផ្សេង​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ បន្ទាប់​ពី​កម្ពុជា​ត្រូវ​ផ្អាក​មួយ​រយៈ​ដោយ​សារ​កូវីដ​ ១៩។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់