- 2021-05-27 08:30:59
- កីឡាផ្សេងៗ
សហព័ន្ធកីឡាបាញ់កាំភ្លើង នឹងធ្វើទីលានស្តង់ដារ ស៊ីហ្គេម អូឡាំពិក តម្លៃខ្ទង់២លានដុល្លារឡើងទៅ
- 2021-05-27 08:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាបាញ់កាំភ្លើង នឹងធ្វើទីលានស្តង់ដារ ស៊ីហ្គេម អូឡាំពិក តម្លៃខ្ទង់២លានដុល្លារឡើងទៅ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នឹងធ្វើទីលានកម្រិតស្តង់ដារអន្តរជាតិ អូឡាំពិក ស៊ីហ្គេម នៅខេត្តព្រះសីហនុ ដែលគ្រោងចំណាយថវិកា ២-៣លានដុល្លារឯណោះ។
ឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងបានឲ្យដឹងថា សហព័ន្ធបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Yeejia ជាដៃគូសហការក្នុងការជួយជាទីលាន ធនធាន និងកិច្ចការមួយចំនួនទៀត។
ចំពោះគម្រោងសាងសង់ទីលានបាញ់កាំភ្លើងកម្រិតស្តង់ដារ អូឡាំពិក ស៊ីហ្គេម ជាដើមនេះនឹងធ្វើឡើងនៅឯខេត្តព្រះសីហនុ។ ការសាងសង់នេះអាចនឹងចំណាយចន្លោះពី ២-៣លានដុល្លារ។ រីឯពេលវេលាសាងសង់ប្រើរយៈពេលប្រហែល១ឆ្នាំប៉ុណ្ណោះ។
រំលឹកដែរថា នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ដូច្នេះហើយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC កំពុងសម្រុកធ្វើកិច្ចការផ្សេងៗតាមផែនការជាបន្តបន្ទាប់។ ក្នុងនោះសហព័ន្ធកីឡាជាតិផ្សេងៗកំពុងសាងសង់ទីលាន ឬរៀបចំត្រៀមខ្លួនជាបណ្ដើរៗដើម្បីឲ្យសមស្របប្រកួតប្រជែងនៅពេលនោះ៕