• 2021-05-26 04:12:07
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហែល​ទឹក​ប្រមូល​ថវិកា​គ្នា​ជួយ​លោក​ គុណ​ ណរ៉ាក​ ដែល​ភរិយា​ស្លាប់​ដោយ​សារ​កូវីដ​

  • 2021-05-26 04:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​លើ​ផេក​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ លើក​ឡើង​ថា​មុន​នេះ​បន្តិច​លោក​ ហែល​ គីរី​ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​យក​អំណោយ​ និង​ថវិកា​មួយ​ចំនួន​របស់​សហព័ន្ធ​ និង​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​មួយ​ចំនួន​ទៅ​ជូន​លោក​ គុណ​ ណារ៉ាក​ ដែល​ភរិយា​ទទួល​មរណភាព​ដោយសារ​កូវីដ​ ១៩។​

រំលឹក​ដែរ​ថា​ ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​៧ខែ​​ របស់​លោក​ គុណ​ ណារ៉ាក​ ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ហែលទឹក​ និង​ជា​មន្ត្រី​បច្ចេកទេស​ផង​នោះ​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ២០២១​ ៕​

រូបភាពលើផេកសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់