• 2021-05-25 08:56:42
  • កីឡា​ផ្សេង​ៗ

ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុម​កីឡា​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ​

  • 2021-05-25 08:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេបុក​ផេក​ ​Cambodia SEA GAMES 2023​ បាន​បញ្ជាក់​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ឲ្យ​ក្រុម​កីឡា​ជម្រើស​ជាតិ​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ​ ប៉ុន្តែ​ក្នុង​ក្រប​ខណ្ឌ​បិទ​ខ្ទប់។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ព្រឹក​មិញ​នៅ​ NOCC​ ថា​ដោយ​សារ​តែ​ស៊ីហ្គេម​ លើក​ទី៣១​ ច្បាស់​ការ​ ១០០​%​ ថា​នឹង​រៀបចំ​ហើយ​ ខណៈ​ពេលវេលា​ក៏​ជិត​មក​ដល់​ទៀត​នោះ​ ឥលូវ​សម្ដេច​តេជោ​ បាន​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ។​ ត្រង់​ចំណុច​នេះ​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ សហព័ន្ធ​ណា​ដែល​មាន​កន្លែង​ហ្វឹកហាត់​មាន​សុវត្ថិភាព​គឺ​អនុញ្ញាត​ឲ្យ​ប្រមូល​ផ្ដុំ​បាន។​ មួយ​វិញ​ទៀត​ការ​ហ្វឹកហាត់​ត្រូវ​ធ្វើឡើង​ក្នុង​ក្រប​ខណ្ឌ​បិទ​ខ្ទប់​ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ និង​បន្ត​តាមដាន​សុខភាព​កីឡាករ​ កីឡា​ការិនី​ ព្រម​ទាំង​អនុវត្ត​វិធាន​ ៣កុំ​ ៣ការពារ​បន្ត​ទៀត។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កម្ពុជា​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ ២កុម្ភៈ​ និង​មាន​កំណើត​ឆ្លង​ជំងឺកូវីដ​ រយៈពេល​ប៉ុន្មាន​ខែ​មុន​នេះ​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ការ​ដំណើរ​ឆ្លងកាត់​ក៏​ដូច​ជា​អនុវត្តន៍​ការ​បិទ​ខ្ទប់​ទៀត​ទៀត។​ ដូច្នេះ​ហើយ​ខាង​វិស័យ​កីឡា​ក៏​ផ្អាក​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​មក​ដល់​សព្វ​ថ្ងៃ៕​ អត្ថបទកែសម្រួល ​Cambodia SEA GAMES 2023​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី