- 2021-05-22 03:27:46
- កីឡាផ្សេងៗ
វីដេអូកីឡាកាសដែលមានអ្នកមើលច្រើនជាងគេក្នុង channel "WWE"
- 2021-05-22 03:27:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូកីឡាកាសដែលមានអ្នកមើលច្រើនជាងគេក្នុង channel "WWE"
ចន្លោះមិនឃើញ
WWE ជាស្ថាប័នកីឡាកាសដ៏ល្បីបំផុតក្នុងលោក។ ក្រៅពីផ្សព្វផ្សាយតាមកញ្ចាក់ទូរទស្សន៍ជាច្រើនក្នុងលោក ស្ថាប័នមួយនេះ ក៏មាន channel YouTube ផ្លូវការរបស់ខ្លួនផងដែរ ដែលមានឈ្មោះថា "WWE"។
Channel ដែលមានអ្នក Subscriber ដល់ទៅជាង ៧៧លាននាក់នេះ បានបង្ហោះវីដេអូជាប្រចាំ ពោលគឺមានវីដេអូថ្មី ជារៀងរាល់ថ្ងៃ។ ក្នុងចំណោមវីដេអូជាច្រើនទាំងនោះ មានវីដេអូមួយដែលលេចធ្លោជាងគេ មានអ្នកទស្សនាដល់ទៅ ២៦៦លានដង (គិតត្រឹមខែឧសភា ឆ្នាំ២០២១) ច្រើនលើសវីដេអូឯទៀត។
វីដេអូដែលមានរយៈពេលជាង ៤នាទីនោះ មានចំណងជើងថា "Randy Orton makes it personal with Triple H"។ ក្នុងវីដេអូនោះ គេតម្រូវឲ្យ Randy Orton សម្ដែងថើប Stephanie McMahon ដែលជាប្រពន្ធរបស់ Triple H នៅចំពោះមុខ Triple H ដែលជាប់ខ្នោះនៅខ្សែរេញ មិនអាចជួយប្រពន្ធដែលសន្លប់ស្ដូកស្ដឹងបាន។ មិនត្រឹមតែថើបប្រពន្ធនោះទេ Randy Orton ក៏បានយកញញួររបស់ Triple H វាយលើមុខ Triple H ថែមទៀតផង ដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់ ស្រែកចំអកយ៉ាងខ្លាំង។
យ៉ាងណាក្ដី អ្វីៗគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ជាក់ស្ដែងអ្នកកីឡាកាសទាំង២ គឺជាមិត្តភក្ដិនឹងគ្នានៅក្រៅសង្វៀន។ ចំណែកក្នុងសង្វៀន ពួកគេជាគូប្រជែងដែលប៉ះគ្នាញឹកញាប់ ដោយសារតែពួកគេ មានម្នាក់តម្រូវឲ្យដើរជាតួចិត្តអាក្រក់ ពោលគឺ Orton ហ្នឹងឯង។
សូមទស្សនាវីដេអូនោះ ដូចខាងក្រោម៖