• 2021-05-04 02:16:32
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ គ្រោង​ធ្វើ​សកម្មភាព​២ធំៗ​ក្រោយ​ស្ងប់ ​កូវីដ ១៩​

  • 2021-05-04 02:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ លើក​ពី​គម្រោង​ធំៗ​ចំនួន​២​ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ពេល​ណា​ជំងឺ​កូវីដ​ ១៩​ ស្ងប់​ និង​មាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​រាជរដ្ឋាភិបាល។​

លោក គង់ ចាន់ធីណា

លោក​ គង់​ ចាន់ធី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​ជំងឺ​កូវីដ​ផ្ទុះ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​ផ្អាក​នូវ​សកម្មភាព​ការងារ​ជា​ច្រើន។​

តំណាង​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ស្ងប់​កូវីដ​ ព្រម​ទាំង​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ និង​រាជរដ្ឋាភិបាល​ឲ្យ​ចាប់​ផ្ដើម​សកម្មភាព​កីឡា​ឡើង​វិញ​នោះ​សហព័ន្ធ​គ្រោង​នឹង​ធ្វើ​សកម្មភាព​ ទី១​ មហាសន្និបាត​ និង​តែងតាំង​ទីប្រឹក្សា។​ ទី២​ បើក​សិក្ខាសាលា​ស្ដី​ពី​ការ​បង្ហាញ​ក្បាច់​ស្នៀត​ពី​ Master មក​ពី​ក្រៅ​ប្រទេស​ រួម​និង​ការ​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​គ្រួសារ​ ហាប់គីដូ​ ផង​ដែរ។​

សកម្មភាពកន្លងទៅ

រំលឹក​ដែរ​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​ផ្ទុះ​ខ្លាំងជំងឺ ​កូវីដ​១៩ រហូត​ត្រូវ​បាន​ផ្អាក​សកម្មភាព​កីឡា​ និង​ការ​ជួបជុំ​ផ្សេងៗទាំងអស់។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ប៉ុន្មាន​សប្ដាហ៍​នេះ​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ក៏​មាន​បម្រាមបិទខ្ទប់​ទៀត​ផង​ដើម្បី​កាត់បន្ថយ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់