• 2021-04-22 08:41:52
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​អន្តរជាតិ​ច្រើន​គ្រឿង​ សុខ​ ចាន់មាន​ ប៉េតង់​បើ​ហាត់​នៅ​ផ្ទះ​គឺ​ពិបាក​ណាស់

  • 2021-04-22 08:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ និង​ជា​ម្ចាស់​មេដាយ​កម្រិត​អន្តរជាតិ​ច្រើន​គ្រឿង​ សុខ​ ចាន់មាន​ កីឡា​ប៊ូល​ ប៉េតង់​ ហាត់​ត្រូវ​ការ​ទីលាន​ ដូច្នេះ​ការ​បើ​​ហាត់​នៅ​ផ្ទះវិញ​គឺ​ពិបាក​តែ​ម្ដង។​

កីឡាករ សុខ ចាន់មាន

កីឡាករ​ សុខ​ ចាន់មាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​ពិបាក​បន្តិច​ហើយ​ ដោយ​សារ​កីឡា​ប៉េតង់​នេះ​ត្រូវ​ការ​ទីលាន​ ខុស​ពី​កីឡា​មួយ​ចំនួន​អាច​ហាត់​នៅ​តាម​ផ្ទះ​រៀង​ខ្លួនបាននោះ​ទេ។​

ប៉ុន្តែ​យ៉ាង​ណា​ក៏​លោក​នៅ​តែ​បន្ត​ហ្វឹកហាត់​លើ​រាងកាយ​ផង​ដែរ​ ដើម្បី​សម្រួល​សរសៃ​ដៃ​ជើង​ដើម្បី​កុំ​ឲ្យ​ស្ពក​ស្រពន់​ ហើយ​រង់ចាំ​មើល​បើ​សភាព​ការ​ធូរស្រាល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ​បាន​នឹង​រក​កន្លែង​សម​គួរ​ហ្វឹកហាត់​វ៉ៃ​បន្ថែម​ទៀត។​

សុខ ចាន់មាន ពេលឈ្នះ​មេដាយ​ពិភពលោក

រំលឹក​ដែរ​ថា​ សុខ​ ចាន់មាន​ ជា​កីឡាករ​ជើង​ចាស់​មួយ​រូប​របស់​កម្ពុជា​លើ​ប្រភេទ​កីឡា​ប៊ូល​ និង​ប៉េតង់។​ កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​ដូច​ជា​មេដាយ​ពិភពលោក​ផង​ដែរ។​ សម្រាប់​ស៊ីហ្គេម​ ចុង​ឆ្នាំ​នេះ​នៅ​វៀតណាម​ ចាន់មាន​ អាច​នឹង​លេង​លើ​វិញ្ញាសា​ វាយ​យក​ពិន្ទុ ​(Shooting)៕​

កីឡាករ សុខ ចាន់មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់