• 2021-04-21 03:05:06
  • កីឡា​ផ្សេង​ៗ

តាំង​ សៀសុង​ ហាត់​នៅ​ផ្ទះ​ប៉ះពាល់​អារម្មណ៍​បន្តិច ​ប៉ុន្តែ​​ចូលរួម​ទប់​ស្កាត់​កូវីដ​ទាំង​អស់​គ្នា​

  • 2021-04-21 03:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​ពិភពលោក​ តេក្វាន់ដូ​ ITF​ តាំង​ សៀសុង​ អំឡុង​ពេល​នេះ​ហ្វឹកហាត់​នៅ​ផ្ទះ​មាន​អារម្មណ៍​ Stress​ ប៉ះពាល់​អារម្មណ៍​ខ្លះ​ដែរ​ វា​ខុស​ពី​ការ​ដែល​បាន​ហាត់​ជុំ​គ្នា​នា​ពេល​កន្លង​ទៅ។​

កីឡាករ តាំង​ សៀសុង​

កីឡាករ​ តាំង​ សៀសុង​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​តាម​ផ្ទះ​វិញ​គឺ​មិន​សូវ​បាន​ល្អ​ដូច​ហាត់​ជុំ​គ្នា​នោះ​ទេ​ ពោល​បច្ចេកទេស​ និង​កម្លាំង​ហាក់​ធ្លាក់​ចុះបន្តិច​ហើយ។​ បើ​បាន​ហាត់ជុំ​ជា​ក្រុម​ ឬ​ជុំ​គ្នា​នោះ​ទាំង​កម្លាំង​ បច្ចេកទេស​គឺ​ឡើង​លឿន​ល្អ​ និង​មិន​មាន​ Stress ​នោះ​ទេ។​

តាំង​ សៀសុង​ ពេល​ហាត់​ជុំ​គ្នា

យ៉ាងណា​ម្ចាស់​មេដាយ​ពិភពលោក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ហាត់​នៅ​ផ្ទះ​គឺ​នៅ​តែ​ធ្វើ​ជា​បន្តបន្ទាប់​រហូត​ ហើយ​ក៏​រីករាយ​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​ផង​ដែរ។​

តាំង​ សៀសុង​ និង​សម្ដេចតេជោ និង​គ្រូ

រំលឹក​ដែរ​ថា​ តាំង​ សៀសុង​ ជា​កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​ អំឡុង​ប៉ុន្មាន​សប្ដាហ៍​នេះ​កម្ពុជា​កំពុង​ផ្ទុះ​ខ្លាំង​នូវជំងឺ​កូវីដ​ ១៩​ ដូច្នេះ​តម្រូវ​ឲ្យ​ផ្អាក​សកម្មភាព​កីឡា​ និង​ប្រជាជនត្រូវ​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់