- 2021-04-09 08:33:34
- កីឡាផ្សេងៗ
ស្រ៊ាង សុរ៉ាឃីម ឆ្លើយតបអ្នកដែលចង់ហាត់រៀនប៊ូលជាមួយខ្លួន...
- 2021-04-09 08:33:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ៊ាង សុរ៉ាឃីម ឆ្លើយតបអ្នកដែលចង់ហាត់រៀនប៊ូលជាមួយខ្លួន...
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមកីឡាប៊ូល និងប៉េតង់ ស្រ៊ាង សុរ៉ាឃីម បានធ្វើវីដេអូបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ឆ្លើយតបអ្នកដែលចង់ហាត់រៀនជាមួយខ្លួនថា នៅពេលនេះរូបគេមិនទាន់មានសមត្ថភាពទេ។ ណាមួយបច្ចុប្បន្នខ្លួនក៏នៅហ្វឹកហាត់ដែរ ដូច្នេះសុំទោសចំពោះរឿងមួយនេះ។ ប៉ុន្តែបើស្ងប់ជំងឺកូវីដ អាចចូលមកលេងប៊ូលក្នុងសាតបាននៅពេលនោះកីឡាការិនីរូបស្រស់ខាងលើនេះនឹងប្រាប់ពីការលេងខ្លះៗដែលខ្លួនចេះក៏ដូចជាចែករំលែកតាមជាក់ស្ដែង។
រំលឹកដែរថា ស្រ៊ាង សុរ៉ាឃីម ជាកីឡាការិនីប៊ូល និងប៉េតង់ ជម្រើសជាតិកម្ពុជា។ រូបគេក៏ជាកីឡាការិនីឆ្នើម និងធ្លាប់ទទួលបានមេដាយលើឆាកអន្តរជាតិជាច្រើនផងដែរ។ សុរ៉ាឃីម ត្រូវបានអ្នកស្រី កែ ឡេង សម្លឹងឃើញថាវាទេពកោសល្យខ្ពស់លើវិញ្ញាសាវាយយកពិន្ទុទៀតផងពេលបច្ចុប្បន្ន។ តោះ! មើលវីដេអូបង្ហោះរបស់ សុរ៉ាឃីម ទាំងអស់គ្នា៕