• 2021-04-05 04:09:54
  • កីឡា​ផ្សេង​ៗ

ភូមិ​កីឡា​ ឬ Sport Village​ របស់​កម្ពុជា​នឹង​ទទួល​អត្តពលិក​ស៊ីហ្គេម​ប្រហែល​ ១០ម៉ឺន​នាក់​

  • 2021-04-05 04:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ភូមិ​កីឡា​ដែល​កំពុង​សាងសង់​នេះ​គឺ​អាច​ទទួល​ប្រតិភូ​ និង​ក្រុម​កីឡាករ​មក​ពី​បណ្ដាប្រទេស​អាស៊ាន​នេះ​ចន្លោះ​ពី​ ៧-១០​ម៉ឺន​នាក់​ឯ​ណោះ។​

រូបភាព CAMSOC

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ភូមិ​កីឡា​ ឬ Sport Village​ នេះ​គឺ​ចាប់​ផ្ដើម​សាងសង់​ឡើង​តាំង​ពី​ចុង​ឆ្នាំ ​២០២០​ មក​ម្ល៉េះ​ដោយ​កម្ពុជា​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ WorldBridge Sport Village​ ជា​អ្នក​សាងសង់។​

រូបភាពលើ Google

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ នៅ​ពេល​នេះ​ផ្នែក​សាងសង់​គឺ​កំពុង​ពន្លឿន​ការងារ​ដើម្បី​ឲ្យ​ចប់​ទាន់​គម្រោង​ដើម្បី​ត្រៀម​ទទួល​ប្រតិភូ​ អត្តពលិក​ដែល​មក​ចូលរួម​ក្នុង​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​រៀបចំ។​ ភូមិកីឡា​នេះ​អាច​នឹង​ទទួល​មនុស្ស​បាន​ចន្លោះ​ ៧-១០​ម៉ឺន​នាក់។​

រូបភាពលើ Google

បញ្ជាក់​ដែរ​ថា​ ភូមិ​កីឡា​នេះ​គឺ​សម្រាប់​ស្នាក់នៅ​ ហូប​ចុក​ និង​មាន​សាល​ខ្លះ​អាច​ហ្វឹកហាត់​បាន​ថែមទៀត​ផង។​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ដែល​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម៕​ អត្ថបទ​ដកស្រង់​ពី​ Cambodia SEA GAME 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់