• 2021-03-23 03:37:14
  • កីឡា​ផ្សេង​ៗ

ម្ចាស់​មេដាយ​មាស​ពិភពលោក​ ប៉ាល់​ ជីវ័ន​ មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​លោក​ ស្ដើង​ ជា​

  • 2021-03-23 03:37:14
  • ចំនួនមតិ 2 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ពិភពលោក​ តេក្វាន់ដូ​ ITF​ ប៉ាល់​ ជីវ័ន​ ថា​ខ្លួន​ពិត​ជា​មាន​កា​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​នូវ​ធនធាន​ផ្នែក​កីឡា​គឺ​លោក​ វេជ្ជបណ្ឌិត​ ស្ដើង​ ជា​ កាល​ពី​ម្សិលមិញ។​

កីឡាករ ប៉ាល់ ជីវ័ន

ប៉ាល់​ ជីវ័ន​ បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​ខ្លួន​ធ្លាប់​ធ្វើ​ការ​ និង​ចូល​វគ្គ​បណ្ដុះបណ្ដាល​ជា​ច្រើន​ជា​មួយ​លោក​គ្រូ​ ស្ដើង​ ជា​ ថែម​ទាំង​ទទួល​បាន​នូវ​ចំណេះដឹង​ បទ​ពិសោធ​ល្អ​ៗ​ជា​ច្រើន​អំពី​វេជ្ជសាស្ត្រ​ខាង​ផ្នែក​កីឡា។​ លោក​គ្រូ​ជា​ធនធាន​សំខាន់​ និង​បាន​ជួយ​ដល់​វិស័យ​កីឡា​ច្រើន​មែនទែន។​

ជើង​ខ្លាំង​ និង​ជា​ម្ចាស់​មេដាយ​ច្រើន​គ្រឿង​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ពិត​ជា​មាន​ការ​សោកស្ដាយ​មែនទែន​អំពី​ការ​ទទួល​មរណភាព​លោក​ ស្ដើង​ ជា​ កាល​ពី​ម្សិលមិញ។​

កីឡាករ ប៉ាល់ ជីវ័ន

មរណភាព​របស់​លោក​វេជ្ជបណ្ឌិត​ ស្ដើង​ ជា​ នេះ​ក៏​មាន​ការ​ចូលរួមជាសារ​រំលែក​ទុក្ខ​ជា​ច្រើន​ពី​ថ្នាក់​ដឹកនាំ​ដូច​ជា​សម្ដេច​ ពិជ័យ​សេនា​ ទៀ បាញ់​ ឯកឧត្ដម​ ថោង​ ខុន​ និង​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ​ផង​ដែរ។​

លោក ស្ដើង ជា

រំលឹក​ដែរ​ថា​ លោក​គ្រូ​ ស្ដើង​ ជា​ ជា​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​កីឡា។​ លោក​គ្រូ​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹកមិញ​នេះ​ហើយ​ដោយ​សារ​ជំងឺ​ កូវីដ ១៩។​ បន្ទាប់​ពី​ទទួល​ដំណឹង​មរណភាព​នេះ​មក​គេ​ឃើញ​ថា​ក្នុង​តាម​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ជា​ច្រើន​ រួម​និង​កីឡាករ​ កីឡា​ការិនី​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ជា​បន្តបន្ទាប់​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់