• 2021-03-22 05:26:21
  • កីឡា​ផ្សេង​ៗ

រំលែក​ទុក្ខ! លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ​ស្តើង ជា ​ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រកីឡាកម្ពុជា ស្លាប់ដោយសារកូវីដ១៩ ព្រឹកមិញ

  • 2021-03-22 05:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​សោកសៅ​របស់​ក្រុម​កីឡា​កម្ពុជា​ ដែល​ព្រឹកមិញ​​នេះ​លោក​ ​វេជ្ជបណ្ឌិត ​ស្តើង ជា​ដែល​ជា​អ្នក​ជួយ​ខាង​ផ្នែក​កីឡា​ពាក់ព័ន្ធ​និង​សុខភាព​ និង​ការ​ហ្វឹកហាត់​នា​ពេល​កន្លង​មក​បាន​ទទួល​មរណភាព​ហើយ​ដោយ​សារ​តែ​ជំងឺ​ កូវីដ​ ១៩​ ក្នុង​ជន្មាយុ​ ៧៥​ ឆ្នាំ​នៅ​ឯ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។ រំលឹក​ដែរ​ថា​ លោក​ វេជ្ជបណ្ឌិត ​ស្តើង ជា​ ជា​បុគ្គល​សំខាន់​មួយ​រូប​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ និង​តែងតែ​ជួយ​ជា​សកម្ម​រាល់​កិច្ចការ​ផ្សេង​ដូច​ជា​បើក​វគ្គ​សិក្ខាសាលា​ និង​ការ​ចេញ​ទៅ​ជា​មួយ​ក្រុម​អត្តពលិក​ខ្មែរ​នា​​ពេល​កន្លង​មក៕

លោកគ្រូតា ជាវេជ្ជបណ្ឌិតឯកទេស រោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលចូលនិវត្តន៍ និង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ផង​ដែរ។

ការ​ស្លាប់​របស់​លោក​គ្រូ ​គឺ​ជា​ករណី​ទី​៤​ហើយ​នៅ​កម្ពុជា ដែល​មាន​អ្នក​ជំងឺកូវីដ១៩ បាន​ស្លាប់ ក្រោយពីឆ្លងមេរោគនេះ។ ប្រភព​នៅ​មន្ទីរពេទ្យបានបញ្ជាក់​ថា​ លោក​គ្រូ ​ទើបតែតេស្តឃើញវិជ្ជមានកូវីដ១៩ នៅយប់ថ្ងៃទី ២១ ខែមីនានេះ ហើយ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង។ ដោយក្រុមគ្រូពេទ្យពិនិត្យឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម គ្រូពេទ្យព្យាយាមសង្គ្រោះតែសង្គ្រោះមិនបានក៏ស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់