• 2021-03-12 08:34:39
  • កីឡា​ផ្សេង​ៗ

ឃឿន​ ប៊ុនឡុង​ តេក្វាន់ដូ​ ITF​ ធ្វើ​ឲ្យ​មាន​ជីវភាព​ធូរធារ​ និង​មាន​លទ្ធភាព​ទិញ​ឡាន​

  • 2021-03-12 08:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​តេក្វាន់ដូ​ ITF​ ឃឿន​ ប៊ុនឡុង​ ថា​កីឡា​មួយ​នេះ​គឺ​ពិត​ជា​ជួយ​រូប​គេ​ និង​ក្រុម​គ្រួសារ​បាន​ច្រើន​តែ​ម្ដង​ ខណៈ​ប្រាក់​រង្វាន់​សន្សំ​បាន​រហូត​អាច​ទិញ​ឡាន​១គ្រឿង​ថែម​ទៀត​ផង។​

កីឡាករ ឃឿន​ ប៊ុនឡុង

កីឡាករ​ជម្រើសជាតិ​ តេក្វាន់​ ITF​ ឃឿន​ ប៊ុនឡុង​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​ប្រហែល​៧ឆ្នាំ​មក​ហើយ។​ បើ​និយាយ​ពី​សារប្រយោជន៍​ដែល​ទទួល​បាន​ពី​ ITF​ គឺ​មាន​ច្រើន​មែនទែន។​

កីឡាករ​វ័យ​ ២៣​ឆ្នាំ ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា ​សារប្រយោជន៍​ទី១​ នោះ​គឺ​សុខភាព​ល្អ​តែ​ម្ដង​ ទី២​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​មុខមាត់​ក្នុង​ស្រុក​ភូមិ​ ទី៣​ ជីវភាព​ក្រុម​គ្រួសារ​ធូរធារ​សមរម្យ​ក្នុង​សង្គម​ និង​មាន​លទ្ធភាព​ចូល​លុយ​គ្នា​ជា​មួយ​ប្អូន​​ទិញ​បាន​ឡាន ១គ្រឿង​ ផង​ដែរនា​ពេល​កន្លងទៅនេះ។​

ឃឿន​ ប៊ុនឡុង (ឆ្វេង) និង​ប្អូនប្រុស

ម្ចាស់​មេដាយ​ជាតិ​ និង​អន្តរជាតិ​ច្រើន​គ្រឿង​ខាង​លើ​នេះ​ក៏​ថ្លែង​អំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ដែល​តែងតែ​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​កីឡា​នៅ​កម្ពុជា។​ ប៊ុនឡុង​ ក៏​អរគុណ​ដល់​គ្រូ​ៗ​ដែល​បាន​បង្ហាត់​បង្រៀន​រូប​គេ​នា​ពេល​កន្លង​មក។​

ឃឿន​ ប៊ុនឡុង (ឆ្វេង) និង​ប្អូនប្រុស

រំលឹក​ដែរ​ថា​ ឃឿន​ ប៊ុនឡុង​ ជា​កីឡាករ​ជម្រើសជាតិ​ តេក្វាន់ដូ​ ITF​ នា​ពេល​បច្ចុប្បន្ន​នេះ។​ ក្រៅ​តែ​ជា​កីឡាករ​ហើយ​នោះ​ អ្នក​លេង​ក្បាច់​គុន​រូប​នេះ​ក៏​ជា​គ្រូ​កីឡា​នៅ​វិទ្យាល័យ​ព្រែកលៀប​ផង​ដែរ​សព្វថ្ងៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់