• 2021-03-11 07:08:38
  • កីឡា​ផ្សេង​ៗ

ពិធីករ​កីឡា​ម្នាក់​វិះ​បាក់​ក.ដោយ​សារ​កំពុង​​ផ្សាយ​ផ្ទាល់​សុខ​ៗ​អេក្រង់​ដ៏​ធំ​រលំ​​លើ

  • 2021-03-11 07:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ​កីឡា​ម្នាក់​​ស្ទើរ​តែ​បាក់​ក.​បន្ទាប់​ពី​អេក្រង់​ដ៏​ធំ​មួយ​បាន​រលំ​លើ​លោក​អំឡុង​ពេល​កំពុង​ផ្សាយ​ផ្ទាល់។

លោក Carlos Orduz ដែល​ជា​ពិធីករ​របស់ ESPN FC Radio ក្នុង​ប្រទេស​កូឡំប៊ី​បាន​របួស​​ច្រមុះ​និង​ធ្មេញ​បន្តិចបន្តួច​ក្នុង​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាង​លើ។ រូបភាព​នៃ​គ្រោះថ្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បារម្ភ​ជា​ខ្លាំង​សម្រាប់​សុវត្ថិភាព​របស់ Carlos។

ប៉ុន្តែ​ក្រោយ​មក​លោក​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter បញ្ជាក់​ថា លោក​មិន​​មាន​របួស​ធ្ងន់ធ្ងរ​ទេ​ ​ក្រោយ​ពី​​ទទួល​បាន​ការ​ពិនិត្យ​​ពី​គ្រូពេទ្យ។ គ្រាន់​តែ​របួស​ច្រមុះ​និង​ធ្មេញ​តិចតួច​ សូម​គ្រប់​គ្នា​កុំ​បារម្ភ​។

Carlos ជា​អ្នក​កាសែត​ជើង​ចាស់​មាន​បទពិសោធន៍​ប្រមាណ​២៥​ឆ្នាំ​​ធ្វើ​ការ​ក្នុង​វិទ្យុ​និង​ទូរទស្សន៍។ លោក​បាន​មក​ធ្វើ​ការ​នៅ ​ESPN តាំង​ពី​ឆ្នាំ​មុន ពេល​ដែល Fox Sport ក្នុង​ប្រទេស​កូឡំប៊ី​បាន​បិទ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់