• 2021-02-22 10:12:09
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​ទូកក្ដោង៖​ កីឡាករ​ កីឡា​ការិនី​នោះ​ទេ​ជា​តួឯក​ ជា​អ្នក​រក​មេដាយ​

  • 2021-02-22 10:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ទូកក្ដោង​កម្ពុជា​ ថា​សហព័ន្ធ​មួយ​ជោគជ័យ​បាន​ដោយ​សារ​តែ​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ មិនមែន​ថ្នាក់​ដឹកនាំ​ទេ​ ដូច្នេះ​ម្នាក់​ៗ​ត្រូវ​ខំប្រឹង​ប្រែង​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការ​ប្រជែង​រក​ជ័យជម្នះ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អនុប្រធាន​សហព័ន្ធ​ទូកក្ដោង​បាន​ឲ្យ​ដឹង​ថា​ សមាសភាព​ និង​ថ្នាក់​ដឹកនាំ​ដែល​បាន​ដាក់​បញ្ចូល​ថ្មីៗ​នេះ​គឺ​គ្រាន់​តែ​ផ្នែក​ធ្វើ​សកម្មភាព​ ឬ​ជំរុញ​ឲ្យ​មាន​សកម្មភាព​ការងារ​ឲ្យ​ច្រើន​ជាង​មុន​នោះ​ទេ។​ ដូច្នេះ​ភាព​ជោគជ័យ​របស់​សហព័ន្ធ​អាស្រ័យ​លើ​កីឡាករ​ កីឡា​ការិនី​ផ្ទាល់​ ហេតុ​នេះ​ហើយ​ម្នាក់​ៗ​ដែល​ជា​តួឯក​ពិត​ប្រាក់​ត្រូវ​មាន​ការ​ប្រឹងប្រែង​ដើម្បី​ជ័យជម្នះ​ និង​លើក​មុខមាត់។​

ឯកឧត្ដម​ ថោង​ រដ្ឋសក្កិ​ អនុទី១

កីឡាករ​ខ្លួន​ឯង​ត្រូវ​បង្ហាញ​ពី​ភាព​ខំប្រឹង​ បង្ហាញ​ការ​ជឿជាក់​ដល់​ថ្នាក់​ដឹកនាំ​នានា​របស់​សហព័ន្ធ​ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ និង​បន្ត​ស្វះស្វែង​រក​ជំនួយ​ទ្រទ្រង់​ដល់​ការងារ​ផ្សេង​បន្ត​ទៀត។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ព្រឹកមិញ​នេះ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី១​ របស់​ខ្លួន​ និង​បន្ត​លើក​ទិសដៅ​អាណត្តិ​ថ្មី​ទី២​ ឆ្នាំ​២០១៩-២០២៣។​ បេក្ខភាព​សម្រាប់​អាណត្តិ​ថ្មី​នេះ​រួម​មាន​ ប្រធាន​ ឯកឧត្ដម​ ថាង​ ហ្គោដុន​ អនុប្រធាន​ទី១​ ឯកឧត្ដម​ ថោង​ រដ្ឋសក្កិ​ អនុប្រធាន​ទី២​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​អគ្គលេខាធិការ​ លោក​ សោម​ សុទ្ធរិទ្ធិពង្ស៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់