• 2021-02-17 09:45:13
  • កីឡា​ផ្សេង​ៗ

ខែ​ធ្នូ​ ឆ្នាំ​២០២១​ កម្ពុជា​នឹងទទួល​ទង់​ស៊ីហ្គេម​ និង​រាប់​ថយ​ក្រោយ​រហូត​ដល់​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​

  • 2021-02-17 09:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី២​ ខែ​ធ្នូ​ ចុង​ឆ្នាំ​នេះ​ កម្ពុជា​នឹង​ទៅ​ទទួល​ទង់​ស៊ីហ្គេម​ ឯ​ប្រទេស​វៀតណាម​ ដើម្បី​រក្សា​ទុក​ និង​រាប់​ពេលវេលា​ថយ​ក្រោយ​រហូត​ដល់​ ឆ្នាំ​២០២៣​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​តែ​ម្ដង។​

Logo ស៊ីហ្គេម លើក​ទី៣១

បើ​តាម​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ម្សិលមិញ​នេះ​ថា​ កម្ពុជា​ចុង​ឆ្នាំ​នេះ​នឹងទៅ ​វៀតណាម​ នៅ​ពេល​បញ្ចប់​ស៊ីហ្គេម​ ២០២១​ រួច​ដើម្បី​ទទួល​យក​ទង់​ស៊ីហ្គេម​ បន្ត​ដើម្បី​ជា​ការ​ជាក់លាក់​ផ្លូវការ​ និង​ជាពេលត្រូវរាប់​ថយ​ក្រោយ​ពី​ពេល​នោះ។​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ CAMSOC​ លើក​នេះ​ គឺ​ផ្ដោត​របៀបវារៈ​ចំនួន​២​ ទី១​ សង្កត់​ធ្ងន់​លើ​ប្រសិទ្ធភាព​ការងារ​ ឬ​បញ្ហា​ប្រឈម​របស់​គណៈកម្មាធិការ​នានា​ និង​ទី២​ ការ​ត្រៀម​ខ្លួន​ក៏​ដូច​ជា​ចាត់ចែង​ចេញ​ទៅ​ទទួល​ទង់​ស៊ីហ្គេម​ ។​

កិច្ចប្រជុំ​ម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ CAMSOC ​បាន​បើក​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ និង​គណៈកម្មការ​ជំនាញ​ទាំង​អស់​នៅ​ NOCC។ ​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​អនុប្រធាន​ CAMSOC ​ឯកឧត្ដម​ ថោង​ ខុន​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់