• 2021-01-15 02:12:25
  • កីឡា​ផ្សេង​ៗ

សីដក់​វិញ្ញាសា​ ២-២​ មហាផ្ទៃ​សេវា​ល្អ​ណាស់​ គ្រង​ពាន​ និង​មេដាយ​ជើងឯក​ថ្នាក់​ជាតិ​

  • 2021-01-15 02:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​សីដក់​មហាផ្ទៃ​ វិញ្ញាសា​ ២-២​ ឈ្នះ​ពាន​ និង​មេដាយ​មាស​ ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២០​ ខណៈ​ការ​ចេញ​សេវាពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​គឺល្អ​ណាស់រហូត​​ឈ្នះ​ ២-០​ ដាច់​តែ​ម្ដង។​

ក្រុម​មហាផ្ទៃ (អាវស)

ប្រធាន​ក្រុម​សីដក់​មហាផ្ទៃ​ នុត​ វិសាល​ គិត​ទាំង​៦ប្រកួត​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​មិន​ងាយ​ស្រួល​ឡើយ​ ពោល​ស្វិតស្វាញ​តែ​ម្ដង​ដោយ​សារ​តែ​ម្នាក់ៗ​មាន​បច្ចេកទេស​ខ្ពស់។​ ចំពោះ​គូ​ដែល​ស្វិតស្វាញ​ជាង​គេ​នេះ​ អាច​និយាយ​ថា​ភាគ​ច្រើន​ប៉ះ​គ្នា​រាល់​ឆ្នាំ​គឺ​ក្រសួង​ការពារ​ជាតិ។​

នុត​ វិសាល​ បន្ត​លើក​ឡើង​ទៀត​ថា​ ក្រុម​របស់​ខ្លួន​នឹង​ខំប្រឹង​ព្យាយាម​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ ជា​ពិសេស​ដើម្បី​ភាព​រីកចម្រើន​ត្រៀម​ការ​ប្រកួត​សំខាន់​ៗ​ដែល​តំណាង​ឲ្យ​ប្រទេស​លើ​ឆាក​អន្តរជាតិ។​

ក្រុមមហាផ្ទៃ ពេលឈ្នះ​ពាន​ និង​មេដាយមាស

រំលឹក​ដែរ​ថា​ វិញ្ញាសា​ ២-២​ គឺ​ក្រុម​សីដក់​មហាផ្ទៃ​ បាន​លេខ១​ ទទួលបានពាន​១​ មេដាយ​មាស១​ ចំណែក​ក្រុមលេខ២​ បាន​លើ​ក្រុម​សីដក់​ក្រសួង​ការពារ​ជាតិ ​លេខ៣​ មជ្ឈមណ្ឌល​ ខ.ភ.​ម​ និង​លេខ៤​ ដីអិន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី