• 2021-01-14 07:59:07
  • កីឡា​ផ្សេង​ៗ

លាង​ ឡុងអឺ​ តូច​ទេ​ប៉ុន្តែ​បង្ហាញ​ក្បាច់​រាំ​ និង​ចង្កេះទន់​ល្អ​ណាស់

  • 2021-01-14 07:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ កីឡា​រាំ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ​គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​គណៈអធិបតី​ចូលរួម​ និង​ថ្នាក់​ដឹកនាំ​នានា​របស់​សហព័ន្ធ​ផង​ដែរ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​បាន​បង្ហាញ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ និង​ដក​ស្រង់​នូវ​បទ​ពិសោធ​ថ្មីៗ​បន្ថែម​ទៀត។​

យុវតី លាង ឡុងអឺ

យ៉ាងណា​ក្នុង​ការ​ចូលរួម​ប្រកួត​នោះ​ក៏​មាន​យុវតី​ លាង​ ឡុងអឺ​ ផង​ដែរ​ ដែល​បាន​លេង​តំណាង​ឲ្យ​ក្លឹប​រាំ​ដូនពេញ។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​យុវតី​វ័យ​៩​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​សមត្ថភាព​រាំ​យ៉ាង​អស្ចារ្យ​ ជា​ពិសេស​ចង្កេះ​ទន់​ល្វើយ​រហ័សរហួន​តែ​ម្ដង។​ តោះ!​ ទស្សនា​វីដេអូ​ប្រកួត​រាំ​របស់​ លាង​ ឡុងអឺ​ ទាំង​អស់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី១០​ មករា​ ២០២១៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់