• 2021-01-13 09:31:38
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បើក​កិច្ចប្រជុំ​កែ​សម្រួល​បទបញ្ជា​ប្រកួត​ឲ្យប្រសើរ​ជាង​នេះ​

  • 2021-01-13 09:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​ថ្ងៃ​នេះ​បើក​កិច្ចប្រជុំ​ដោយ​ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ច័ន្ទ សារុន​ និង​ថ្នាក់​ដឹកនាំ​ គ្រូៗមួយ​ចំនួន​ដើម្បី​ពិនិត្យ​ក៏​ដូច​ជា​កែសម្រួលនូវបទបញ្ជា​ការ​ប្រកួត​មួយ​ចំនួន​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ។​

រូបភាពលើផេក Cambodia SEA GAMES 2023

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ អ៊ូ ​តារា​ បាន​បញ្ជាក់​ថា​សម្រាប់​កិច្ចប្រជុំ​ដែល​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ ច័ន្ទ​ សារ៉ុន​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ឯកឧត្ដម​ កែវ ​រ៉េមី​ គ្រូ​ៗ​ប្រចាំ​ក្លឹប​នានាបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ គឺ​ត្រួតពិនិត្យ​ក៏​ដូច​ជា​កែសម្រួល​នូវ​ច្បាប់​ បទ​បញ្ជា​ការ​ប្រកួត​មួយ​ចំនួនឡើង​វិញ។​ ការ​កែសម្រួល​នេះ​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នា​ការ​ប្រកួត​កម្រិត​ថ្នាក់​ជាតិ​ និងមួយ​វិញ​ទៀត​បង្កើត​មាន​ជា​ស្តង់ដារ​រួម​មួយ​សម្រាប់​អន្តរជាតិ​ជា​ពិសេស​ចំពោះ​ការ​ត្រៀម​ស៊ីហ្គេម ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ២០២៣​ ខាង​មុខ។​

រូបភាពលើផេក Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ ពិធី​ប្រជុំ​ដែល​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ បាន​ធ្វើ​ឡើង​នេះ​គឺ​នៅ​ឯ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)។ ​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម​ប្រធាន​សហព័ន្ធ​ ច័ន្ទ​ សារុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់