• 2021-01-11 09:22:57
  • កីឡា​ផ្សេង​ៗ

ឱ​ រក្សា​ ជុំ​ លីហៀង​ បង្ហាញ​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​កីឡា​រាំ​ នៅ​ស៊ីហ្គេម​ ជូន​កម្ពុជា​

  • 2021-01-11 09:22:57
  • ចំនួនមតិ 48 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

យុវជន​ឆ្នើម​កីឡា​រាំ​ ឱ​ រក្សា​ ជុំ​ លីហៀង​ ថា​ពួកគេ​មាន​គោលដៅ​ និង​មហិច្ឆតា​ដូច​គ្នា ​គឺ​ចង់​ឈ្នះ​មេដាយ​ស៊ីហ្គេម​ នៅ​វៀតណាម​ ក៏​ដូច​ជា​ស៊ីហ្គេម ​ឆ្នាំ​២០២៣​ ជូន​ប្រទេស​កម្ពុជា។​

ឱ​ រក្សា​ និង ជុំ​ លីហៀង​

ឱ​ រក្សា​ ជុំ​ លីហៀង​ បាន​ឲ្យ​ដឹង​ថា​ ជ័យជម្នះ​មេដាយ​ជើងឯក​ថ្នាក់​នេះ​ជា​ច្រើន​គ្រឿង​ដែល​ឈ្នះ​ម្សិលមិញ​នេះ ​គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​បាន​ជំរុញ​ឲ្យ​ខ្លួន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​បាន​សម្រេច​គោលដៅ។​

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

តាម​រយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ នេះ​ពួកគេ​ក៏​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​នៅ​ពេល​ប្រកួត​ផង​ដែរ​ ហើយ​ប្ដេជ្ញា​ប្រឹង​ហ្វឹកហាត់​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ។​ អ្នក​ទាំងពីរ​នាក់​នេះ​ចាប់​ផ្ដើម​ហ្វឹកហាត់​បណ្ដើរៗ​ទៀត​ហើយ​ត្រៀម​ស៊ីហ្គេម ​ខាង​មុខ​នេះ។​

ទិដ្ឋភាព​ម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​ ម្សិលមិញ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ បន្ទាប់​ពី​លើក​ការ​ប្រកួត​ជា​ច្រើន​ដងដោយ​សារ​កូវីដ។ កីឡា​ការិនី ​ឱ​ រក្សា​ និង​កីឡាករ​ ជុំ​ លីហៀង​ បាន​ឈ្នះ​មេដាយ​មាស​ រាំ​ជា​គូ​ និង​ឈ្នះ​មេដាយ​ឯកត្តជន​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់