- 2021-01-11 05:14:00
- កីឡាផ្សេងៗ
សីដក់ មជ្ឈមណ្ឌល ខ.ភ.ម បទពិសោធតិចទើបបានត្រឹមមេដាយប្រាក់ជើងឯកថ្នាក់ជាតិ
- 2021-01-11 05:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សីដក់ មជ្ឈមណ្ឌល ខ.ភ.ម បទពិសោធតិចទើបបានត្រឹមមេដាយប្រាក់ជើងឯកថ្នាក់ជាតិ
ចន្លោះមិនឃើញ
តំណាងក្រុមសីដក់ មជ្ឈមណ្ឌល ខ.ភ.ម ដោយសារតែកីឡាករភាគច្រើនជាក្មេងៗ និងមានបទពិសោធតិច ជាហេតុធ្វើឲ្យក្រុមមិនអាចឈ្នះវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសា ៣-៣ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។
កីឡាករ កេង សុធារិន ប្រធានក្រុមសីដក់ មជ្ឈមណ្ឌល ខ.ភ.ម បានឲ្យដឹងថា មូលហេតុដែលក្រុមចាញ់វគ្គផ្ដាច់ព្រ័ត្រវិញ្ញាសា ៣-៣ នេះគឺមើលឃើញថាម្នាក់ៗមានបទពិសោធនៅតិចក្នុងការចូលរួមប្រកួត។ បច្ចេកទេសនៅមានកម្រិត និងកម្លាំងនៅមិនទាន់ល្អផងដែរ ដូច្នេះត្រូវការពេលវេលា រួមហ្នឹងការមើលថែបង្វឹកបន្ថែមទៀត។
ប្រធានក្រុមរូបនេះបន្តលើកឡើងទៀតថា បើទោះជាក្រុមទទួលបានលេខ២ មែន ប៉ុន្តែខ្លួនក៏មានចិត្តរីករាយ និងទទួលយកផងដែរ ព្រោះម្នាក់ៗមានការខំប្រឹង ចេះរៀបចំក៏ដូចជាដឹកនាំគ្នាប្រកួតបានល្អ។ បរាជ័យនេះគឺដោយសារតែកីឡាករមានភាពក្មេងខ្ចីប៉ុណ្ណោះ។ យ៉ាងណា សុធារិន ក៏សំណូមពរដល់សហព័ន្ធសីដក់ឲ្យបង្កើតពានរង្វាន់ ឬការប្រកួតឲ្យបានច្រើនដើម្បីឲ្យក្មេងៗទទួលបានបទពិសោធ។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសីដក់ ឆ្នាំ២០២០ បានបិទបញ្ចប់ទៅហើយកាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ២០២១។ ចំពោះវិញ្ញាសា ៣-៣ ចំណាក់ថ្នាក់លេខ១ បានលើក្រុម ក្រសួងការពារជាតិ លេខ២ បានលើក្រុម មជ្ឈមណ្ឌល ខ.ភ.ម ចំណាត់ថ្នាក់លេខ៣ ក្លឹបដេអិន និងលេខ៤ ក្រសួងមហាផ្ទៃ៕