• 2021-01-10 05:28:08
  • កីឡា​ផ្សេង​ៗ

៥ ​ក្លឹប​ ចាប់​ផ្ដើម​ប្រជែង​គ្នា​រក​មេដាយ​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ កីឡា​រាំ​ នៅ​ព្រឹក​នេះ

  • 2021-01-10 05:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​រាំ​ បាន​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នា​ព្រឹក​មិញ​នេះ​ហើយ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​ក្លឹប​ចូលរួម​ចំនួន​៥​ កំពុង​ប្រជែង​គ្នា​រក​មេដាយ​យ៉ាង​សកម្ម។​

ជំទាវ​ ញ៉ែម​ មរកត​ (ខាងស្ដាំ)

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​កីឡា​រាំ​ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​ព្រឹកមិញ​ថា​ នេះ​ជា​ឱកាស​សម្រាប់​កីឡាករ​ កីឡា​ការិនី​ ទាំង​អស់បាន​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ដក​ស្រង់​ចំណុច​ល្អ​ រួម​និង​កង្វះខាត​ផ្សេង​ៗផង​ដែរ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​ក៏​សំណូមពរ​ដល់​គណៈកម្មាធិការ​បច្ចេកទេស​ អ្នក​គ្រប់គ្រង​ការ​ប្រកួត​ឲ្យ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការ​រៀបចំ​ជា​ពិសេស​ការ​ដាក់​ពិន្ទុ​គោរព​តាម​បទបញ្ជា​នានា​របស់សហព័ន្ធកីឡា​អន្តរជាតិ​ដើម្បី​ធានា​លើ​ការ​ប្រកួត​សុក្រឹត​យុត្តិធម៌​ ត្រូវ​តាម​ស្តង់ដារ​​ផង​ដែរ ដើម្បី​ឲ្យ​សមស្រប ទន្ទឹម​និង​នេះ​ជា​ការ​ត្រៀម​ស៊ីហ្គេម​ ២០២៣ ទៀតផង។​

ទិដ្ឋភាព​ព្រឹកមិញ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ កីឡា​រាំ​ ឆ្នាំ​២០២០​ នេះ​គឺ​មាន​ក្លឹប​ចូលរួម​ចំនួន​៥​ និង​ត្រូវ​លេង​លេង​លើ​ ១៥​ វិញ្ញាសា​ផ្សេង​គ្នា។​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​រយៈពេល​តែ​១ថ្ងៃ​ គឺ​ថ្ងៃ​ទី១០​ ខែ​មករា​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់