• 2020-12-18 08:51:52
  • កីឡា​ផ្សេង​ៗ

​ណែត​ លីណា៖​ ក្រុម​ទាញព្រ័ត្រ​នារី​ខេត្ត​បាត់ដំបង​ ជម្នះ​ឧបសគ្គ​ដើម្បី​ជោគជ័យ​នៅ​ថ្ងៃ​មុខ​

  • 2020-12-18 08:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ទាញ​ព្រ័ត្រ​តំណាងខេត្ត​បាត់ដំបង​ ណែត​ លីណា​ ថា​ក្រុម​ទាំង​មូល​របស់​ខ្លួន​សព្វថ្ងៃ​នេះ​គឺ​មាន​ការ​ខំប្រឹង​ និង​បន្ត​ហ្វឹកហាត់​ជា​និច្ច​ដើម្បី​សម្រេច​បំណង​ជោគជ័យ​លើ​ប្រភេទ​កីឡា​មួយ​នេះ​ ឬ​នៅ​ស៊ីហ្គេម​ ២០២៣។​

ក្រុមកីឡា​ការិនីមកពី​បាត់ដំបង

ណែត​ លីណា​ តំណាង​ក្លឹប​ទាញព្រ័ត្រ​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ស្មារតី​ក្រុម​ទាំង​មូល​មិន​ដែល​ឡើយ​ថា​មាន​គំនិត​ឈប់​ ឬ​បោះបង់​ការ​ហ្វឹកហាត់​កីឡា​ទាញ​ព្រ័ត្រ​នោះ​ឡើយ​ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​ហ្វឹកហាត់​ ជួប​ឧបសគ្គ​លំបាក​ក្នុង​ការ​ហាត់​ក៏​ដោយ។​

ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​ជា​ការ​ខំប្រឹង​ប្រែង​ជា​យូរ​មក​ហើយ​គឺ​ចង់​ដើរ​ឲ្យ​ដល់​គោលដៅ​ ឬ​អាច​ទទួល​ជោគជ័យ​លើ​ឆាក​អន្តរជាតិ។​ តំណាង​ក្លឹប​មកពីបាត់ដំបង​រូប​នេះ​រឹតតែ​ចង់​ឈ្នះ​មេដាយ​ ឬ​រក​មុខមាត់​ជូន​ប្រទេស​កម្ពុជា​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

កីឡា​ការិនី​សន្លប់ពេល​ប្រឹងទាញខ្លាំង

រំលឹក​ដែរ​ថា​ ក្លឹប​ទាញព្រ័ត្រ​មក​ពី​ខេត្ត​បាត់ដំបង​ ទាំង​ផ្នែក​នារី​ និង​បុរស​ សុទ្ធតែ​ឈ្នះ​មេដាយ​មាស​ ថ្មីៗ​នេះ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់