• 2020-11-30 05:04:43
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ កែវ​ រ៉េមី៖​ តេក្វាន់ដូ​ ITF​ យើង​កំពុង​ខ្លាំង​ ប៉ុន្តែ​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ...​

  • 2020-11-30 05:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​ឥលូវ​នេះ​ធនធាន​កីឡាករ​ កីឡា​ការិនី​កំពុង​ខ្លាំង​ និង​ទទួល​បាន​ផ្លែផ្កា​ជា​លើ​ឆាក​អន្តរជាតិ​ ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ខ្លួន​ ឬ​បណ្ដោយ​ខ្លួន​ពី​ការ​ហ្វឹកហាត់​នោះ​ទេ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​កីឡាករ​ថ្នាល​ថ្មីៗ​ដើម្បី​បាន​បទ​ពិសោធ​ប្រកួត​ និង​បង្ហាញ​ពី​សមត្ថភាព​ល្អ​ប្រសើរ​ ឬ​ទេពកោសល្យ​របស់​ពួកគេ។​ ដូច្នេះ​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ និង​អ្នក​មាន​សមត្ថភាព​ល្អ​ហើយ​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ឡើយ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ដែល​យល់​ច្បាស់​ពី​កីឡា​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដូច​ទៅ​ហ្នឹង​ការ​លើក​ឡើង​ពី​សំណាក់​ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ និង​តំណាង​ស្ថាប័ន​កីឡា​ដែល​បាន​ទុក​ចិត្ត​លើ​ក្រុម​ ITF​ នឹង​ធ្វើ​បាន​ល្អ​ យក​មេដាយ​ជូន​ប្រទេស​បាន​ច្រើន​នៅ​ស៊ីហ្គេម​ ២០២៣​ ហេតុ​នេះ​ហើយ​កីឡាករ​មិន​អាច​បណ្ដោយ​ខ្លួន​ ឬ​បន្ថយ​ការ​ហ្វឹកហាត់​នោះ​ទេ។​ ការ​ទុក​ចិត្ត​ ផ្ដោត​ក្ដី​សង្ឃឹម​មក​លើ​ ITF ​នេះ​វា​ធំធេង​ណាស់​ ដូច្នេះ​មិន​ត្រូវ​អរ​សប្បាយ​ និង​លទ្ធផល​ពេល​នេះ​ទម្លាក់​ការ​ហ្វឹកហាត់​ ឬ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​គុណ​ផល​កីឡា​នោះ​ទេ​ត្រូវ​ប្រឹង​ទ្វេដង។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សម្រាប់​ក្លឹប​ចូលរួម​សរុប​ ១៩​ រាជធានី​ខេត្ត។​ ចំណាត់​ថ្នាក់​លេខ១​ ក្រសួង​មហាផ្ទៃ​ សរុប​មេដាយ​ ១៤គ្រឿង​ មាស១០​ ប្រាក់២​ និង​សំរឹទ្ធ២​ ចំណាត់​ថ្នាក់​លេខ២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សរុប​៩គ្រឿង​ មាស៥​ ប្រាក់២​ និង​សំរឺទ្ធ២​ និង​ចំណាត់​ថ្នាក់​លេខ៣​ ស.ស.យ.​ក​ កំពង់ស្ពឺ​ សរុប​១០គ្រឿង​ មាស៣​ ប្រាក់​៤​ និង​សំរឹទ្ធ៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់