• 2020-11-27 09:03:30
  • កីឡា​ផ្សេង​ៗ

ឃើញ​វីដេអូ​នេះ​អាណិត​ជំនួស!​ កីឡា​ការិនី​ទាញព្រ័ត្រ​ប្រកួត​ចប់​ភ្លាម​សន្លប់​ភ្លាម​

  • 2020-11-27 09:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ធម្មតា​ទេ​កីឡា​ទាញ​ព្រ័ត្រ​ប្រឹង​ខ្លាំង​មែនទែន​ ពេល​ប្រកួត​ម្ដងៗ​ដឹង​តែ​មាន​អ្នក​សន្លប់​ហើយ​ ជាក់​ស្ដែង​ព្រឹកមិញ​នេះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​នារី​រវាង​ ខេត្ត​បាត់​ដំបង​ និង​ស្វាយរៀង​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ក៏​មាន​សន្លប់​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

កីឡា​ការិនី​ ណែត​ លីណា​ តំណាង​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ប្រកួត​ព្រឹកមិញ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ ស្វាយរៀង​ នេះ​គឺ​ស្វិតស្វាញ​មែនទែន។​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​សាមគ្គី​គ្នា​បាន​ល្អ​ ផ្សំ​ជា​មួយ​បច្ចេកទេស​គ្រូ​ប្រាប់​ទៀត​ទើប​ឈ្នះ​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​នេះ។​

ណែត​ លីណា​ (កណ្ដាល​គេ)

ពាក់ព័ន្ធ​ទៅ​ហ្នឹង​រឿង​សន្លប់​ជាក់​ស្ដែង​ពេល​ប្រកួត​នេះ​ គឺ​ខ្លួន​ពិត​ជា​មាន​អារម្មណ៍​នៅ​មិន​ស្រណុក​ចិត្ត​ទេជា​ពិសេស​មិត្ត​រួម​ក្រុម​ដែល​សន្លប់​ភ្លាមៗ​នេះ។ ​ម្នាក់ៗ​មាន​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ចាំ​ជួយ​មិត្ត​រួម​ក្រុម​ភ្លាមៗ​តែ​ម្ដង​ដើម្បី​សម្រួល​សុខភាព​មក​រក​ភាព​ដើម​វិញ។​

ទិដ្ឋភាពព្រឹកមិញ

បើ​ទោះ​ជា​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួត​ពេល​ខ្លះ​សន្លប់​បែប​នេះ​ក្ដី​ កីឡា​ការិនី​ខាង​លើ​នេះ​មិន​មាន​ចិត្ត​បោះបង់​ពី​កីឡាទាញព្រ័ត្រ​នេះ​ទេ។ ​ព្រោះ​ស្រឡាញ់​ និង​ព្យាយាម​ហ្វឹកហាត់​ក៏​ដូច​ជា​តស៊ូ​មក​ជា​យូរ​ហើយ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​បាន​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៥​ ដល់​ ២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ដែល​ទើប​បិទ​បញ្ចប់​ព្រឹកមិញ​នេះ​នៅ​ក្នុង​វិមាន​ នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់