• 2020-11-24 04:15:02
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត AOG ​រក​ឃើញ​ជើង​ឯក​សប្ដាហ៍​ទី​២​ហើយ ​

  • 2020-11-24 04:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ AOG MOBILE: BATTLE FOR GLORY​ សប្ដាហ៍​ទី​២ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ គឺ​ក្រុម Diversity ​អម​ជាមួយ​ប្រាក់​រង្វាន់ ៤ ៨០០ ០០០​រៀល។

​នៅ​សប្ដាហ៍​ទី​២​នេះ ​ឃើញ​ថា​ការ​ប្រកួត​ពិត​ជា​ស្វិតស្វាញ​ជាង​សប្ដាហ៍​ទី​១​ទៅ​ហើយ ដោយ​ក្រុម​ចូល​រួម​សុទ្ធ​តែ​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធ​ច្រើន។ ជាក់​ស្ដែង ​ក្រុម Diversity ​ទម្រាំ​ទទួល​បាន​លេខ​១​នេះ ​បាន​បំបាក់​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ផង​ដែរ ​ដើម្បី​ឆក់​យក​ប្រាក់​រង្វាន់ ៤ ៨០០ ០០០​រៀល​។ ​ដោយ​ឡែក​សម្រាប់​ក្រុម​លេខ​២​វិញ​បាន​ទៅ​លើ The Memory ​ប្រាក់​រង្វាន់ ៣ ២០០ ០០០​រៀល ​ក្រុម​លេខ​៣ ​បាន​ទៅ​លើ K&K ​ប្រាក់​រង្វាន់ ១ ៦០០ ០០០​រៀល ​និង​លេខ​៤ ​បាន​ទៅ​លើ The Drift G ​ប្រាក់​រង្វាន់ ៤០០ ០០០​រៀល។

​សម្រាប់​ការ​ប្រកួត​ AOG Mobile: Battle For Glory នឹង​ប្រព្រឹត្ត​ទៅ​ចំនួន ​១០​សប្តាហ៍ គិត​ចាប់​ពី​ថ្ងៃទី​១៩​ ខែតុលា ឆ្នាំ​២០២០​ រហូតដល់ថ្ងៃទី១៦​ខែមករា ឆ្នាំ​២០២១​។ ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត Online ទាំងស្រុង។ ​ដោយ​ប្រាក់​រង្វាន់​សរុប​មាន​ដល់​ទៅ ​២០០​លាន​រៀល​ឯ​ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់