• 2020-11-24 03:34:49
  • កីឡា​ផ្សេង​ៗ

កម្មវិធី​ «គុណ​តម្លៃ​អូឡាំពិក​» ជា​ផ្នែក​មួយជំរុញ​ឲ្យ​សិស្ស​ហាត់​កីឡា​

  • 2020-11-24 03:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​កម្មវិធី​ «គុណ​តម្លៃ​អូឡាំពិក»​ ដែល​បាន​ធ្វើ​សកម្មភាព​នានា​តាម​សាលា​ផ្សេងៗ​នេះ​ មិន​ត្រឹម​តែ​ជា​ការ​ផ្សព្វផ្សាយ​ពី​គុណ​ប្រយោជន៍​ ចំណេះ​ដឹង​ខាង​ផ្នែក​អូឡាំពិក​នោះ​ទេ​ គឺ​បាន​រួម​ចំណែក​បណ្ដុះ​ចិត្ត​សិស្ស​ឲ្យ​ស្រឡាញ់​ និង​ចាប់​ហាត់​កីឡា។​

រូបភាព​ផ្ដល់ជូន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​មាន​អនុសាសន៍​ពី​អូឡាំពិក​អន្តរជាតិ​ ឲ្យ​បន្ត​ចុះ​ផ្សព្វផ្សាយ​ អប់រំ​ ពី​គុណ​តម្លៃ​ និង​សារប្រយោជន៍​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​អំឡុង​កូវីដ​ ដូច្នេះ​នៅ​ចុង​ឆ្នាំ​២០២០​ នេះ​ក្រុម​ការងារ​បាន​បន្ត​ចេញ​សកម្មភាព​តាម​សាលានានាជា​បន្តបន្ទាប់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​

ការ​ចុះ​ទៅ​តាម​សាលា​នានា​នៅ​កម្ពុជា​នេះ​គឺ​ពិត​ជា​មាន​សារសំខាន់​ និង​មាន​ប្រយោជន៍​ច្រើន​មែន​ទៅ​ដល់​ពួកគេ​ ទី១​ ជំរុញ​ឲ្យ​គេ​ចាប់​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ​ ទី២​ បណ្ដុះ​ចិត្ត​ស្រឡាញ់​ចង់​ហាត់​កីឡា​ជំនាញ​ណា​មួយ។​ ទី៣​ ជា​ការ​បញ្ជ្រាប​ព័ត៌មាន​អំពី​ស៊ីហ្គេម ឆ្នាំ​២០២៣​ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទី៤​ ពី​ការ​រួម​ចំណែក​សម្អាត​ទីក្រុង​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍នៅ​ពេល​ព្រឹត្តិការណ៍​មក​ដល់។​

រូបភាព​ផ្ដល់ជូន

រំលឹក​ដែរ​ថា​ កម្មវិធី​ «គុណ​តម្លៃ​អូឡាំពិក​ ឬ​ Sport For All» ​​ដែល​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នេះធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ឯ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម