• 2020-11-11 03:12:37
  • កីឡា​ផ្សេង​ៗ

រយ​លាន​អត្ថន័យ​ «ត្រឹម​ជា​កង់​ចាស់​មួយ​ ប៉ុន្តែ​ក្មេង​ប្រុស​ម្នាក់​នេះបង្ហាញ​ពី​ភាព​ក្លាហាន​តស៊ូ​ជា​មួយ​គេ»​

  • 2020-11-11 03:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឃើញ​រូប​ភាព​ក្មេង​ប្រុស​ម្នាក់​បាន​ចូលរួម​ប្រកួត​ប្រណាំង​កង់​កម្មវិធី​មួយ​នៅ​ឯ​ព្រែក​លាភ​ គឺមាន​ការ​ស៊ែ​ច្រើន​និយាយ​ពី​ភាព​ក្លាហាន​ អម​ដោយ​កង់​ចាស់​របស់​ខ្លួន​យក​មក​ប្រណាំង​ប្រជែង​ជា​មួយ​កីឡាករ​ក្មេងៗ​ដទៃ​ទៀត​ខណៈ​ដែល​កង់​របស់​អ្នក​ទាំង​នោះ​ថ្មី​ទំនើប​ និង​មាន​សម្ភារ​គ្រប់គ្រាន់។​

រូបភាពលើផេក ​Cambodia MTB Series

មាន​អ្នក​លេង​ហ្វេសបុក​មួយ​ចំនួន​បាន​កោតសរសើរ​ពី​ការ​តស៊ូ​ និង​ចិត្ត​ស្រឡាញ់​វិស័យ​ប្រណាំង​កង់​របស់​ក្មេង​ប្រុស​ខាង​លើ​ ដែល​ហ៊ាន​ចូលរួម​ប្រកួត​ជា​មួយ​គេ​ទាំង​ខ្លួន​មិន​មាន​កង់​ទំនើប​ គ្មាន​សំលៀកបំពាក់​ត្រឹមត្រូវ​ និង​ដោះ​ស្បែកជើង​ប្រណាំង​ថែម​ទៀត​ផង។​ ទន្ទឹម​និង​នេះ​មាន​អាខោន​ហ្វេសបុក​មួយ​ឈ្មោះ​ថា​ Dara C.Tith​ ចង់​ឲ្យ​កង់​ដែល​ខ្លួន​កំពុង​ស្រឡាញ់​ដល់​ក្មេង​ប្រុស​នោះ​ផង​ដែរ​ ដើម្បី​យក​ទៅ​ប្រើប្រាស់​ ឬ​ជិះ​បន្ត​ ព្រោះ​តែ​ឃើញ​រូប​ភាព​កម្សត់​របស់​ក្មេង​ប្រុស​ខាង​លើ​នេះ។​ កម្មវិធី​ប្រណាំង​កង់ ​Cambodia MTB Series 2020 Rd.2 Prekleap​ នេះ​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ឯ​ព្រែក​លាប៕

រូបភាពលើផេក ​Cambodia MTB Series
រូបភាពលើអាខោន Dara C.Tith

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់