• 2020-11-09 04:54:43
  • កីឡា​ផ្សេង​ៗ

សម្ដេច​ក្រឡាហោម​៖​ ប៊ូល​ ទោះ​មិនមែន​កីឡា​ធ្ងន់​ដូច​គេ​ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​ពិសេស​ដែរ​

  • 2020-11-09 04:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រឡាហោម​ ស​ ខេង​ កីឡា​ប៊ូល​ និង​ប៉េតង់ ​នេះ​បើ​ទោះ​ជា​មិន​មែន​ជា​ប្រភេទ​កីឡា​ធ្ងន់​ដូច​គេ​ផ្សេង​មែន​ ប៉ុន្តែ​ក៏​មាន​លក្ខណៈ​ពិសេស​ជួយ​សុខភាព​ និង​ផ្លូវ​អារម្មណ៍​បាន​ល្អ​ផង​ដែរ។​

រូបភាពរបស់សហព័ន្ធប៊ូល

សម្ដេច​ក្រឡាហោម​ បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​ជា​ទីលាន​ប្រកួត​កីឡា​ប៊ូល​នេះ​មើល​ទៅ​ខ្លី​មែន​ពិត​ ប៉ុន្តែ​បើ​គិត​ពី​ជំហាន​ដើរ​ចុះ​ដើរ​ឡើង​ពេល​ប្រកួត​ទម្រាំ​ចប់​ក៏​មិន​តិច​ដែរ​ ហើយ​ទាំង​នេះ​គឺ​ពិត​ជា​បាន​ជួយ​ដល់​សុខភាព​មួយ​ផ្នែក​។​ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ទៀត​ប្រភេទ​កីឡា​នេះ ​គឺ​បាន​ជួយ​ផ្នែក​អារម្មណ៍​ផង​ដែរ​ដូច​ជាចេះ​រំងាប់​អារម្មណ៍បាន​ល្អ​ និងប្រមូល​អារម្មណ៍​ស្មារតី​ប្រឹងប្រែង​ប្រកួតជា​ដើម។​

រូបភាពរបស់សហព័ន្ធប៊ូល

សម្ដេច​ក៏​ថ្លែង​អំណរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​បង្កើត​ពាន​រង្វាន់​ «គរុគុណ»​នេះ​ឡើង​ ហើយ​មែនទែន​ទៅ​មិន​មែន​ត្រឹម​តែ​សម្ដេច​ខ្លួន​ឯង​ និង​សម្ដេច​ សុខ​ អាន​ នោះ​ទេ​គឺ​មាន​សម្ដេច​ ហេង​ សំរិន​ ឯកឧត្ដម​ និង​ព្រឹទ្ធាចារ្យ​ជា​ច្រើន​រូប​ទៀត​ដែល​ធ្លាប់​ជួយ​លើ​វិស័យ​កីឡា​ប៉េតង់​នេះ។​

រូបភាពរបស់សហព័ន្ធប៊ូល

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ «គរុគុណ»​ លើក​ទី១​ របស់​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​ ដែល​បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៦-៨​ ខែ​វិច្ឆិកា​ ២០២០​ កន្លង​ទៅ​នេះ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ហើយ​នា​ល្ងាច​ម្សិលមិញ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​អធិបតេយ្យភាព​សម្ដេច​ក្រឡាហោម​ ស​ ខេង ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់