- 2020-11-04 08:39:48
- កីឡាផ្សេងៗ
ស៊ុន សុធារិទ្ធ៖ វ័យប៉ុណ្ណេះសមណាស់ខ្ញុំសម្រាក ប៉ុន្តែនៅតែធ្វើព្រោះទឹកចិត្តស្រឡាញ់មុខមាត់ជាតិ
- 2020-11-04 08:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន សុធារិទ្ធ៖ វ័យប៉ុណ្ណេះសមណាស់ខ្ញុំសម្រាក ប៉ុន្តែនៅតែធ្វើព្រោះទឹកចិត្តស្រឡាញ់មុខមាត់ជាតិ
ចន្លោះមិនឃើញ
លោក ស៊ុន សុធារិទ្ធ ថាដល់វ័យចាស់ប៉ុណ្ណេះសមណាស់តែសម្រាកហើយ ប៉ុន្តែលោកនៅតែមកជួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ព្រោះទឹកចិត្តស្រឡាញ់ និងចង់លើកស្ទួយមុខមាត់ប្រទេសជាតិ។
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានឲ្យដឹងថា រាល់សកម្មភាព និងកិច្ចការសព្វថ្ងៃជាមួយសហព័ន្ធគឺមានគោលបំណងតែមួយគត់ចង់ឲ្យកីឡារបស់ជាតិមួយនេះមានភាពរីកចម្រើន មានមុខមាត់ដើម្បីប្រទេស។
ព្រឹទ្ធាចារ្យវ័យ ៧០ឆ្នាំរូបនេះបន្តលើកឡើងទៀតថា ទឹកចិត្តស្រឡាញ់ និងចង់ឲ្យរីកចម្រើនទាំងនេះគឺបានធ្វើឲ្យលោកផ្ទាល់ រួមហ្នឹងមន្ត្រីសហព័ន្ធជាច្រើនរូបផ្សេងៗប្រឹងធ្វើអស់ពីចិត្តទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងកម្លាំងថវិកាផងដែរ។ ជើងចាស់ខាងវាយកូនឃ្លីលើតុនេះ មានចិត្តសប្បាយរីករាយដែរដោយសហព័ន្ធមានភាពរីកចម្រើន សំបូរធនធានក្មេងៗ និងបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំថែមទៀតបែបនេះ។
លោក ស៊ុន សុធារិទ្ធ ជាអតីតកីឡាករ គ្រូបង្វឹក និងមន្ត្រីសហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះតាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ បច្ចុប្បន្នលោកមានវ័យ ៧០ឆ្នាំទៅហើយ និងកំពុងធ្វើជាអគ្គលេខាធិការសហព័ន្ធ៕