- 2020-10-26 04:17:37
- កីឡាផ្សេងៗ
គ្រូតំណាងក្លឹបវាយកូនឃ្លីលើតុ មហាផ្ទៃ ប្រាប់ចំណុចខ្លាំងសិស្សឈ្នះមេដាយមាស៧គ្រឿង
- 2020-10-26 04:17:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូតំណាងក្លឹបវាយកូនឃ្លីលើតុ មហាផ្ទៃ ប្រាប់ចំណុចខ្លាំងសិស្សឈ្នះមេដាយមាស៧គ្រឿង
ចន្លោះមិនឃើញ
លោក ឃុន ផានិត គ្រូរបស់ក្លឹបមហាផ្ទៃ ថាមូលហេតុសិស្សរបស់លោកទទួលបានមេដាយមាសរហូត ៧គ្រឿង និងឈរចំណាត់ថ្នាក់លេខ១ នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិវាយកូនឃ្លីឆ្នាំនេះ ព្រោះកីឡាករហ្វឹកហាត់ត្រៀមបានល្អ និងមានបទពិសោធច្រើន។
លោក ឃុន ផានិត តំណាងឲ្យក្លឹបវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ បានឲ្យដឹងថា មុនការប្រកួតនេះមកដល់សិស្សៗទាំងអស់ត្រូវហ្វឹកហាត់ខ្លាំង ពោលក្នុង១ថ្ងៃហាត់៦ម៉ោង ពេលព្រឹក៣ម៉ោង និងថ្ងៃ៣ម៉ោងទៀត។ ការហ្វឹកហាត់បានដិតដល់ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកគ្រូបង្វឹក រួមទាំងកីឡាករខ្លួនឯងផងនោះទើបទទួលបានចំណាត់ថ្នាក់លេខ១បែបនេះ។
គ្រូបង្វឹកខាងលើលើកឡើងទៀតថា ជ័យជម្នះមេដាយសរុបទាំងអស់ ១៩គ្រឿងនេះគឺជាការលើកទឹកចិត្តដល់ពួកគេឲ្យខំប្រឹងប្រែងបន្ថែមទៀតដើម្បីតៀមខ្លួនប្រជែងយកលទ្ធផលល្អៗលើឆាកអន្តរជាតិ។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងពានរង្វាន់សហព័ន្ធវាយកូនឃ្លីលើតុលើកទី១ នេះបានបញ្ចប់ការប្រកួតរបស់ខ្លួនហើយកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា នៅក្នុងពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើក្លឹបក្រសួងមហាផ្ទៃ ឈ្នះមាស៧គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ ៦គ្រឿង លេខ២ ក្លឹបវាយកូនឃ្លីស៊ីធីស្ពត ឈ្នះមាស១គ្រឿង និងលេខ៣ ក្លឹបវាយកូនឃ្លីលើតុ សន្ធរមុខ ឈ្នះមេដាយ ៥គ្រឿង ប្រាក់១ សំរឹទ្ធ៤៕