• 2020-10-20 03:39:27
  • កីឡា​ផ្សេង​ៗ

ប្រញាប់​ឡើង AOG ​ហ្គេម​ថ្មី កំពុង​ល្បី ​មាន​ការ​ប្រកួត​រាល់​សប្ដាហ៍ ​ជាមួយ​រង្វាន់​១០​លាន​រៀល​

  • 2020-10-20 03:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Arena of Glory ដែល​ជា​ហ្គេម​បែប​វាយ​តប់​ត​ទល់​គ្នា ៥ស្មើ ត្រូវ​បាន​ក្រុមហ៊ុន Sabay Digital Corp. ដាក់​ឲ្យ​ទាញ​យក​​លេង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​កន្លង​ទៅ​នេះ ទាំង​នៅ​លើ App Store សម្រាប់​ឧបករណ៍ iDevice និង​លើ Play Store សម្រាប់​ឧបករណ៍ Android។

ជាមួយ​ការ​ប្រកាស​ដាក់​ឱ្យ​ទាញ​យក​នេះ​ដែរ ​ក្រុមហ៊ុន ​ក៏​មាន​ចេញ​ការ​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ​ផង​ដែរ ​នោះ​គឺ​ការ​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់​១០​លាន​រៀល​ជា​រៀង​រាល់​សប្ដាហ៍​តែ​ម្ដង។ ​ដោយ​ការ​ចុះ​ឈ្មោះ​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​១៩​ខែ​តុលា​ឆ្នាំ​២០២០​នេះ​ត​ទៅ។

ការប្រកួតនេះ​មានប្រាក់រង្វាន់សរុបទាំងអស់ចំនួន 200,000,000 រៀល ដែលត្រូវបានបែងចែកជា 10 សប្តាហ៍​ ដែលក្នុងមួយសប្តាហ៍ នឹងមានប្រាក់រង្វាន់សរុបចំនួន 10,000,000 រៀល និង​ប្រាក់​រង្វាន់​សរុប​ចំនួន ​100,000,000 ​រៀលទៀត​សម្រាប់ការប្រកួតធំរបស់ AOG Mobile: Battle For Glory ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មករា ឆ្នាំ2021។

ព័ត៌មាន ​នៃការប្រកួត

​ សម្រាប់​ការប្រកួត ​AOG Mobile: Battle For Glory ​នឹងប្រព្រឹត្តទៅចំនួន ​10 សប្តាហ៍ ​គិតចាប់ពីថ្ងៃទី19 ខែតុលា ឆ្នាំ2020 ​រហូតដល់ថ្ងៃទី16 ខែមករា ឆ្នាំ2021។ ​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ប្រកួត ​Online ទាំង​ស្រុង ​ដែលមានប្រាក់រង្វាន់សរុបក្នុង​ 1 សប្តាហ៍ចំនួន 10,000,000 រៀល ដែល​នឹង​ត្រូវ​បែងចែក​ដូច​ខាង​ក្រោម៖

  • សម្រាប់​ចំណាត់ថ្នាក់លេខ 1 ប្រចាំសប្តាហ៍ ទទួលបាន 4,800,000 រៀល
  • សម្រាប់ចំណាត់ថ្នាក់លេខ 2 ប្រចាំសប្តាហ៍ ទទួលបាន 3,200,000 រៀល
  • សម្រាប់ចំណាត់ថ្នាក់លេខ 3 ប្រចាំសប្តាហ៍ ទទួលបាន 1,600,000 រៀល
  • សម្រាប់​ចំណាត់ថ្នាក់លេខ​ 4 ប្រចាំសប្តាហ៍ ទទួលបាន 400,000 រៀល

ការ​ប្រកួត​សប្តាហ៍ទី 1​

  • ការចុះឈ្មោះ​ បើកចាប់ពីថ្ងៃ៖ 19 ខែតុលា ឆ្នាំ2020 ដល់ 26 ខែតុលា ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 5 វិច្ឆិកា 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 6 វិច្ឆិកា 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 7 វិច្ឆិកា 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

​ការ​ប្រកួត​សប្តាហ៍​ទី 2

  • ការ​ចុះ​ឈ្មោះ បើកចាប់ពីថ្ងៃ៖ 09 ខែវិច្ឆិកា ឆ្នាំ2020 ដល់ 11 ខែវិច្ឆិកា ឆ្នាំ2020
  • ថ្ងៃ​ប្រកួត​៖ 12 វិច្ឆិកា 2020 ជម្រុះ
  • ថ្ងៃ​ប្រកួត​៖ 13 វិច្ឆិកា 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃ​ប្រកួត​៖ 14 វិច្ឆិកា 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 3

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 16 ខែវិច្ឆិកា ឆ្នាំ2020 ដល់ 18 ខែវិច្ឆិកា ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 19 វិច្ឆិកា 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 20 វិច្ឆិកា 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 21 វិច្ឆិកា 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 4

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 23 ខែវិច្ឆិកា ឆ្នាំ2020 ដល់ 25 ខែវិច្ឆិកា ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 26 វិច្ឆិកា 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 27 វិច្ឆិកា 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 28 វិច្ឆិកា 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 5

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 30 ខែវិច្ឆិកា ឆ្នាំ2020 ដល់ 2 ខែធ្នូ ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 3 ធ្នូ 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 4 ធ្នូ 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 5 ធ្នូ 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 6

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 7 ខែធ្នូ ឆ្នាំ2020 ដល់ 9 ខែធ្នូ ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 10 ធ្នូ 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 11 ធ្នូ 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 12 ធ្នូ 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 7

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 14 ខែធ្នូ ឆ្នាំ2020 ដល់ 16 ខែធ្នូ ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 17 ធ្នូ 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 18 ធ្នូ 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 19 ធ្នូ 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 8

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 21 ខែធ្នូ ឆ្នាំ2020 ដល់ 23 ខែធ្នូ ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 24 ធ្នូ 2020 ជម្រុះ
  • ថ្ងៃប្រកួត៖ 25 ធ្នូ 2020 8 ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live stream)
  • ថ្ងៃប្រកួត៖ 26 ធ្នូ 2020 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live stream)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 9

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 28 ខែធ្នូ ឆ្នាំ2020 ដល់ 30 ខែធ្នូ ឆ្នាំ2020
  • ថ្ងៃប្រកួត៖ 7 មករា 2021 ជម្រុះ
  • ថ្ងៃប្រកួត៖ 8 មករា 2021 8ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live)
  • ថ្ងៃប្រកួត៖ 9 មករា 2021 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតសប្តាហ៍ទី 10

  • ការចុះឈ្មោះ បើកចាប់ពីថ្ងៃ៖ 11 ខែមករា ឆ្នាំ2021 ដល់ 13 ខែមករា ឆ្នាំ2021
  • ថ្ងៃប្រកួត៖ 14 មករា 2021 ជម្រុះ
  • ថ្ងៃប្រកួត៖ 15 មករា 2021 8ក្រុមចុងក្រោយ​ និងពាក់កណ្តាលផ្ដាច់ព្រ័ត្រ (Live)
  • ថ្ងៃប្រកួត៖ 16 មករា 2021 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Live)
  • រង្វាន់ 10,000,000 រៀល
  • ប្រកួត Online

ការប្រកួតយកប្រាក់រង្វាន់ធំ នឹងធ្វើឡើងនៅសប្តាហ៍ទី 12 ដែលមានប្រាក់រង្វាន់សរុបចំនួន 100,000,000 រៀល។ សម្រាប់ការចុះឈ្មោះ និងការប្រកួត នឹងបើកក្នុងពេលឆាប់ៗនេះ!

របៀបចុះឈ្មោះ

ដើម្បីចូលរួមប្រកួត សូមធ្វើការទាញយកកម្មវិធី AOG Mobile នៅលើ App Store ឬ Google Play Store របស់អ្នក ។ រួចចូលទៅកាន់ AOG Mobile ។

បន្ទាប់មកស្វែងរករូប Icon Tournament ដើម្បីចុះឈ្មោះ (បញ្ជាក់៖ អ្នកអាចរក Icon Tournament ដើម្បីចុះឈ្មោះបាន លុះត្រាតែថ្ងៃចុះឈ្មោះមកដល់)។ ក្រុមនីមួយៗតម្រូវអោយមានសមាជិកចំនួន 5 នាក់។ Account តម្រូវអោយមាន Level 15 និងមាន Hero ចំនួន14 និងកំរិត Rank Silver ឡើងទៅ។ ចំណាយ 250 ពេជ្រ (Diamond) ដើម្បីធ្វើការចុះឈ្មោះ។

របៀប នៃការប្រកួតវគ្គជម្រុះ

ក្នុងវគ្គជម្រុះ Group Stage 32 ក្រុម និង 16 ក្រុមគឺ តម្រូវអោយអ្នកចូលទៅកាន់ការប្រកួតដោយខ្លួនឯង។ ក្រុមការងារ Sabay មិនមានការសម្របសម្រួលនោះទេ មានន័យថា កម្មវិធីទូរស័ព្ទ AOG Mobile នឹងមានប្រព័ន្ធស្វ័យប្រវត្តិសម្រាប់អោយកីឡាករចូលប្រកួតដោយខ្លួនឯង។ ប្រសិនបើក្រុមអ្នកមិនបើក Online កម្មវិធី AOG Mobile ក្នុងកំឡុងពេល នៃការប្រកួតអោយទាន់ពេលទេនោះទេ ក្រុមអ្នកនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ។

ក្នុងវគ្គ Quarter final ក្រុមការងារ Sabay នឹងសម្របសម្រួលការប្រកួត ហើយនឹងមានការ Live Stream នៃការប្រកួតពី Facebook page: Arena of Glory E-Sports.

ក្នុងវគ្គ Semi final, Third place និង Final ក្រុមការងារ Sabay នឹងធ្វើការសម្របសម្រួលការប្រកួត ក៏ដូចជាមានការ Live Stream នៃការប្រកួតពី Facebook page: Arena of Glory E-Sports.

លក្ខខណ្ឌ នៃការប្រកួត

  • ក្រុមការងារ Sabay នឹងរក្សាសិទ្ធិក្នុងការផ្គូផ្គងក្រុមដែលចូលរួមក្នុងការប្រកួត AOG Mobile Tournament: Battle For Glory។

  • ក្រុមប្រកួតអាចមានសមាជិក ចំនួន 5 នាក់ និងបម្រុងមួយម្នាក់ ក្នុង 1 ក្រុម ។ ក្នុងករណីប្ដូរសមាជិកគឺ តម្រូវអោយប្រធានក្រុមទាក់ទង ឬផ្ដល់ព័ត៌មានដល់ក្រុមការងារ Sabay អោយបានមុនថ្ងៃ នៃការប្រកួតមកដល់។

  • ត្រូវមានអាយុចាប់ពី 15 ឆ្នាំឡើងទៅ។

  • ត្រូវមានទូរស័ព្ទ Smart Phone ផ្ទាល់ខ្លួន​។

  • សូមដាក់ឈ្មោះតួអង្គសម្រាប់ប្រកួតអោយបានសមរម្យ។

  • ក្រុមការងារ Sabay នឹងរក្សាសិទ្ធិបន្តការប្រកួត បើទោះបីជាកីឡាករមានបញ្ហា Internet ឬ Disconnect យ៉ាងណាក៏ដោយ។

  • ក្រុមការងារ Sabay នឹងរក្សាសិទ្ធិ ទំលាក់កីឡាករ (Disqualify) ក្រុមណាមួយ​ ដែលប្រើប្រាស់កម្មវិធីជំនួយ នៅក្នុងពេលប្រកួត។

  • លទ្ធផលនៃការប្រកួត នឹងត្រូវបង្ហាញនៅលើ Facebook page: Arena of Glory (AOG Mobile) ក្រុមការងារ Sabay ឬបុគ្គលិករបស់ Sabay ពុំអនុញ្ញាតអោយចូលរួមការប្រកួតនោះទេ ដើម្បីរក្សាតម្លាភាព និងសុក្រិតភាព នៃការប្រកួត។

  • នៅក្នុងការប្រកួតនេះ សូមតាមដាន Facebook page: Arena of Glory (AOG Mobile) ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី AOG Mobile និងការប្រកួតផ្សេងៗ ដែលរៀបចំឡើងដោយ Sabay។ សម្រាប់ការទស្សនា Live stream នៃការប្រកួត សូមចូលទៅកាន់ Facebook page: Arena of Glory Esports ។ ក្រុមការងារ Sabay សូមរក្សាសិទ្ធិគ្រប់យ៉ាងក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ។

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់