- 2020-10-19 05:16:38
- កីឡាផ្សេងៗ
ពានវាយកូនបាល់សម្ដេច ក្រឡាហោម ឆ្នាំក្រោយនឹងធ្វើរឹតតែធំថែមទាំងប្រាក់រង្វាន់ និងចំនួនក្រុម
- 2020-10-19 05:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានវាយកូនបាល់សម្ដេច ក្រឡាហោម ឆ្នាំក្រោយនឹងធ្វើរឹតតែធំថែមទាំងប្រាក់រង្វាន់ និងចំនួនក្រុម
ចន្លោះមិនឃើញ
ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ថាសម្រាប់ការរៀបចំការប្រកួតពានរង្វាន់វាយកូនបាល់សម្ដេចក្រឡាហោម ស ខេង នៅឆ្នាំក្រោយនឹងធ្វើឲ្យធំជាងនេះ បន្ថែមទាំងប្រាក់រង្វាន់ និងបង្កើនចំនួនក្រុមពីបណ្ដាប្រទេសផ្សេងៗទៀត។
ឯកឧត្ដម ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពានរង្វាន់វាយកូនបាល់សម្ដេច ក្រឡាហោម នេះគឺអាក់ខានរយៈពេលយូរឆ្នាំមកហើយ ទើបតែមានការស្នើសុំពីសំណាក់កីឡាករចាស់ៗឲ្យបង្កើតឡើងវិញ។ ដោយមានការគាំទ្រជាខ្លាំងពីសម្ដេចក្រឡាហោម លើគ្រប់ប្រភេទកីឡាទើបសម្ដេចតែងតែឧបត្ថម្ភជានិច្ចមិនថាថវិកា ឬសម្ភាសនានាដល់ចលនាកីឡាជាពិសេសការបង្កើតឲ្យមានកម្មវិធីប្រកួតផ្សេងៗ។
តំណាងកីឡារបស់ស្ថាប័នប៉ូលិសខាងលើនេះបន្តថា បើស្ថានភាពស្រួលឡើងវិញជាពិសេសបាត់ជំងឺ COVID នៅឆ្នាំក្រោយនេះឯកឧត្ដម នឹងរៀបចំការប្រកួតពានរង្វាន់វាយកូនបាល់នេះឲ្យធំជាងឆ្នាំនេះទៅទៀត ប្រាក់រង្វាន់បង្កើនឲ្យបានច្រើនជាងនេះ បង្កើនក្រុមចូលរួមឲ្យច្រើនប្រទេសថែមទៀត។
រំលឹកដែរថា អង្គភាពកីឡាក្រសួងមហាផ្ទៃបានបង្កើតពានរង្វាន់វាយកូនបាល់សម្ដេច ស ខេង ជាលើកទី៣ ក្នុងឆ្នាំ២០២០ នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែតុលា ទើបបិទបញ្ចប់ម្សិលមិញនេះនៅក្នុងពហុកីឡដ្ឋានជាតិ។ ចំនួនប្រទេសចូលរួមសរុប ១១ប្រទេស ត្រូវជា ៨៥នាក់ ប្រកួតលើ៥វិញ្ញាសា៕